Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-08 14:37

គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ សំដៅដល់ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន ។ “អំពើផ្ទាល់ខ្លួន” មានន័យថា បើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស ដូច្នេះបុគ្គលនោះជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ ។ ករណីបែបនេះគឺខុសពីរឿងក្តីរដ្ឋប្បវេណី មានន័យថាក្នុងរឿងរដ្ឋប្បវេណី ច្បាប់អនុញ្ញាតឲ្យអ្នកដទៃទទួលខុសត្រូវជំនួសបាន ។ ប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌ អ្នកណាជាអ្នកប្រព្រឹត្តបទល្មើស អ្នកនោះគឺជាអ្នកទទួលខុសត្រូវដែលភាសាខ្មែរយើងនិយាយយ៉ាងសាមញ្ញថា “អ្នកណាធ្វើ អ្នកនោះទទួល” ហេតុនេះមិនអាចឲ្យអ្នកដទៃចូលទៅទទួលទោសជំនួសទេ ទោះបីទោសនោះជាទោសប្រភេទអ្វីក៏ដោយ ។ ដើម្បីងាយយល់ យើងសូមលើកឧទាហរណ៍ ៖ មូលទោស គឺ​ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ។ ប្រសិនបើជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ គឺច្បាប់មិនអនុញ្ញាតឲ្យអ្នកដ៏ទៃចូលទៅទទួលរងទោសជំនួសឲ្យទណ្ឌិតនោះទេ ។ សូម្បីតែការបង់ប្រាក់ពិន័យ ក៏ច្បាប់មិនអនុញ្ញាតឲ្យអ្នកដ៏ទៃទៅបង់ប្រាក់ជំនួសដែរ ព្រោះគោលបំណងនៃទោសព្រហ្មទណ្ឌដែលមានគោលដៅធ្វើឲ្យជននោះខ្លាចរអារ និងដើម្បីបង្ការដល់សាធារណជន ។ ដូច្នេះការដាក់ទណ្ឌកម្ម គឺធ្វើឲ្យទណ្ឌិតមានអារម្មណ៍មួយទទួលរងថាអ្វីដែលគាត់ប្រព្រឹត្តគឺខុស ហើយនៅពេលខុស តើគាត់បានទទួលរងនូវផលវិបាកអ្វីខ្លះ ចំពោះផ្ទាល់ខ្លួនឯងជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login