2019-11-08 14:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការព្យួរទោស គឺការអនុញ្ញាតឲ្យជនជាប់ពិរុទ្ធ ដែលត្រូវតុលាការផ្តន្ទាទោស អាចមិនអនុវត្តទោសនេះបាន ប្រសិនបើមិនប្រព្រឹត្តល្មើសថ្មីទៀត ក្នុងរយៈពេលដែលបានកំណត់ណាមួយ ។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ ទោសដែលអាចព្យួរបាន គឺមានទាំងទោសពន្ធនាគារ និងទោសពិន័យជាប្រាក់ ហើយការព្យួរទោសត្រូវចែកជា០២ (ពីរ) ប្រភេទ គឺ ៖
- ត្រូវចូលខ្លួនទៅតាមដីកាកោះពីព្រះរាជអាជ្ញា (ឬតំណាងព្រះរាជអាជ្ញា)
- ត្រូវទទួលការមកត្រួតពិនិត្យមើលរបស់ព្រះរាជអាជ្ញា
- ត្រូវផ្តល់ឯកសារ ទៅតាមការបង្គាប់របស់ព្រះរាជអាជ្ញា
- ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូរអាសយដ្ឋាន ឬការផ្លាស់ប្តូរមុខរបរ
- ត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាមុននឹងធ្វើដំណើរទៅបរទេ។
ក្រៅពីវិធានការទាំងអស់នេះ តុលាការអាចកំណត់ឲ្យទណ្ឌិតគោរពទៅតាមកាតព្វកិច្ចមួយចំនួនផ្សេងទៀត នៅក្នុងរយៈពេលសាកល្បងដូចជា ៖
- ត្រូវបំពេញសកម្មភាពខាងវិជ្ជាជីវៈ
- ត្រូវទៅរៀន ឬទទួលការបណ្តុះបណ្តាលខាងវិជ្ជាជីវៈ
- ត្រូវរស់នៅក្នុងកន្លែងណាមួយជាកំណត់
- ត្រូវទទួលឲ្យពេទ្យធ្វើការពិនិត្យ និងព្យាបាល
- មិនត្រូវមានវត្តមាន នៅទីកន្លែងណាមួយ ដែលកំណត់ដោយតុលាការ
- មិនត្រូវធ្វើសកម្មភាពមួយចំនួន ដូចជា សេពគប់បនល្បែង គ្រឿងស្រវឹង កាន់កាប់ ឬយកអាវុធតាមខ្លួន ឬប្រកបអាជីវកម្មណាមួយ ដែលកំណត់ដោយតុលាការ
- មិនត្រូវទៅក្បែរ ឬទៅជួបជាមួយបុគ្គលខ្លះ ដូចជា អ្នកផ្តើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះនៃបទល្មើស ជាដើម ។
នៅក្នុងរយៈពេលសាកល្បង (១ឆ្នាំ ទៅ៣ឆ្នាំ) ប្រសិនបើជនល្មើសមិនគោរពតាមវិធានការត្រួតពិនិត្យ ឬតាមកាតព្វកិច្ច ដែលកំណត់ដោយតុលាការទេ ការព្យួរទោសនឹងត្រូវលើកចេញវិញ ហើយជនល្មើសត្រូវតែអនុវត្តទោស។ ប្រសិនបើជនល្មើសប្រព្រឹត្តបទល្មើសថ្មីណាមួយទៀត ក្នុងរយៈពេលសាកល្បងនេះ ការព្យួរទោសក៏ត្រូវលើកចេញវិញដូចគ្នាដែរ ហើយជនល្មើសត្រូវអនុវត្តទោស សម្រាប់បទល្មើសទាំងពីរ ដូចករណីព្យួរទោសធម្មតាដែរ ។
គួរបញ្ជាក់ថា តុលាការអាចប្រកាសព្យួរទោសសាកល្បងបាន តែចំពោះទោសពន្ធនាគារប៉ុណ្ណោះ ហើយបានតែចំពោះទោសពន្ធនាគារ ដែលមានរយៈពេល ក្នុងចន្លោះពី ៦ខែ ទៅ ៥ឆ្នាំប៉ុណ្ណោះ ។ ទោសពិន័យជាប្រាក់ និងទោសពន្ធនាគារតិចជាង ៦ខែ ឬច្រើនជាង ៥ឆ្នាំ មិនអាចព្យួរដោយមានរយៈពេលសាកល្បងនេះបានទេ ។ ចំណុចដែលគួរកត់សម្គាល់ចុងក្រោយ ការប្រកាសព្យួរទោសអាចធ្វើចំពោះទោសទាំងមូល ឬក៏ធ្វើមួយផ្នែកក៏បាន ។ ឧទាហរណ៍ ៖ ជនល្មើស “ក” ប្រព្រឹត្តបទល្មើសឆបោក ហើយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែ ២ឆ្នាំត្រូវព្យួរ ។ ក្នុងករណីនេះ ជនល្មើសត្រូវជាប់ពន្ធនាគារតែ២ឆ្នាំប៉ុណ្ណោះ ដោយត្រូវព្យួរទោស ២ឆ្នាំ ។