2019-11-13 15:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សមត្ថកិច្ចរបស់ចៅក្រមរួមមាន ៖
ក្នុងករណីដែលមានទំនាស់រវាងចៅក្រមស៊ើបសួរច្រើនរូបនៅសាលាដំបូងខុសៗគ្នា ហើយទទួលបណ្ដឹងទាំងអស់គ្នា អំពីរឿងព្រហ្មទណ្ឌតែមួយដូចគ្នា ទំនាស់នេះត្រូវបញ្ជូនទៅប្រធានសភាស៊ើបសួរដើម្បីសម្រេច។ វិវាទសមត្ថកិច្ចដែនដី រវាងសភាស៊ើបសួរច្រើន ត្រូវសម្រេចដោយសភារួមក្រុមនៃសាលាឧទ្ធរណ៍។ ដីកាសម្រេចលើវិវាទសមត្ថកិច្ចនេះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ ប៉ុន្ដែបើចៅក្រមស៊ើបសួរ មិនទំនេរ (ឈប់សម្រាក មានជម្ងឺ......) ចៅក្រមស៊ើបសួរផ្សេងទៀតនៃ សាលាដំបូងតែមួយ អាចត្រូវចាត់តាំងឲ្យទទួលបន្ទុកបណ្ដោះអាសន្នដោយប្រធានសាលាដំបូង ដើម្បីធានាឲ្យ បាននូវដំណើរការនៃការស៊ើបសួរ។ ប្រធានសាលាដំបូងចេញដីកាតែងតាំង ដែលបិទផ្លូវតវ៉ាទាំងអស់ ។