ដើម្បីឲ្យកូនមានការអភិវឌ្ឍន៍ពេញលេញ គ្រួសារ សាលារៀន និងសង្គមត្រូវយកចិត្តចំពោះកុមារគ្រប់រូបដូចមានរៀបរាប់ខាងក្រោមនេះ៖
ភារកិច្ចរបស់គ្រួសារ
- ចិញ្ចឹមបីបាច់ថែរក្សាកុមារឲ្យមានការលូតលាស់ កាយសម្បទាបញ្ញា និងសញ្ចេតនា បំពេញតម្រូវការក្នុងការរៀនសូត្ររបស់កុមារ ( ឧបត្ថម្ភសម្ភារៈនិងស្មារតី )
- អប់រំកូនឲ្យមានសុជីវធម៌ សីលធម៌ ចេះគោរពសិទ្ធិអ្នកដទៃ ថែរក្សាទំនៀមទម្លាប់បន្តវង្សត្រកូលគ្រួសារ
ភារកិច្ចរបស់សាលារៀន
- ផ្តល់ចំណេះដឹងក្នុងមុខវិជ្ជានានា
- បណ្តុះបំណិនទូទៅ និងបំណិនវិជ្ជាជីវៈតាមរយៈការអនុវត្តសកម្មភាពជាក់ស្តែង
- បណ្តុះឥរិយាបថត្រឹមត្រូវ សមស្របតាមតម្រូវការក្នុងការអភិវឌ្ឍសង្គម
ភារកិច្ចរបស់សង្គម
- ឧបត្ថម្ភគាំទ្រការអប់រំរបស់សាលារៀនដូចជា ជួយផ្គត់ផ្គង់ហេដ្ឋារចនសម្ព័ន្ធការផ្គត់ផ្គង់គ្រួសារ ការផ្គត់ផ្គង់សម្ភារៈសិក្សារួមទាំងការបំពេញសំណូមពរផ្សេងៗទៀតរបស់សាលារៀន
- បង្កលក្ខណៈឲ្យកុមារមានភាពកក់ក្តៅ និងសុវត្ថិភាពក្នុងការរស់នៅតាមរយៈការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការថែរក្សាអនាម័យសុខភាព
- ផ្តល់ការងារសម្រាប់កុមារដែលបានបញ្ចប់ការសិក្សា
- បំបាត់ចោលការរើងអើង ការកេងប្រវ័ញ្ចលើកុមារ ។
សន្និដ្ឋាន៖ មជ្ឈដ្ឋានបីខាងលើ គឺគ្រួសារ សាលារៀន និងសង្គម ត្រូវមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាការលូតលាស់និងរីកចម្រើនពេញលេញតាមសក្តានុពលរបស់កុមារ ។