Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2019-11-26 14:47

ជំនឿបានផ្តល់ទិន្នន័យដ៏មានប្រយោជន៍ដូចជាព័ត៌មានអំពីនិន្នាការកំណើនប្រជាជន រចនសម្ព័ន្ធមភេទ អាយុ កម្រិតអាយុកាល អត្រាមរណៈប្រមាណ អត្រាកំណើត ចលនាបម្លាស់ទី និន្នាការនគរូបនីយកម្មនិងចរិតលក្ខណៈដទៃទៀតរបស់ប្រជាជន ។

          ជំរឿនតម្រង់ទិសទៅរកការបំពេញតម្រូវការចាំបាច់របស់ប្រទេសជាតិមួយមានដូចជាតម្រូវការក្នុងការលុបបំបាត់អនក្ខរភាព តម្រូវការក្នុងការកាត់បន្ថយភាពក្រីក្រ តម្រូវកការក្នុងការអភិវឌ្ឍសហគមន៍ តម្រូវការក្នុងការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយជាដើម ។ល។

          ការធ្វើជំរឿនបានផ្តល់ប្រយោជន៍ចំពោះក្រសួងអប់រំ យុវជននិងកីឡាតាមរយៈការផ្តល់ទិន្នន័យអំពី៖

  • ចំនួនកុមារ ( ពី០ឆ្នាំដល់១៨ឆ្នាំ ) ​សរុបធៀបនឹងចំនួនមនុស្សពេញវ័យសរុប
  • ចំនួនកុមារដែលដល់អាយុចូលរៀននិងចំនួនកុមារដែលបានរៀនចប់បឋមសិក្សា
  • ចំនួនគ្រូបង្រៀនដែលមានធៀបនិងចំនួនសិស្សដែលកំពុងរៀនក្នុងសាលា
  • ចំនួនសាលារៀនតាមកម្រិតសិក្សានីមួយៗដែលមាននៅតាមមូលដ្ឋាន ឬតំបន់នីមួយៗ
  • ចំនួនបន្ទប់រៀនដែលមាននៅតាមសាលារៀននៅមូលដ្ឋាននីមួយៗ
  • ចំនួនកុមារតាមកម្រិតអាយុនីមួយៗដែលកំពុងសិក្សា និងដែលនៅក្រៅសាលា
  • កម្រិតជីវភាពរបស់ប្រជាជនទៅតាមមូលដ្ឋាននីមួយៗ
  • សិស្សមានចំនួន​​ច្រើននៅតាមតំបន់មួយចំនួនដែលទាមទារបន្ទប់រៀន
  • តាមរយៈការវិភាគទិន្នន័យសំខាន់ៗដែលទទួលបានពីការធ្វើជំរឿនក្រសួង អប់រំ យុវជន និងកីឡាមានលទ្ធភាព និងបំពេញបានតម្រូវការចាំបាច់របស់មូលដ្ឋានឬតំបន់នីមួយៗតាមរយៈការលើកនិងអនុវត្តផែនការបន្តសម្រាប់ការអភិវឌ្ឍវិស័យអប់រំ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login