ប្រភពកម្ពុជាមានប្រភពចំណូលធំៗចំនួន៣គឺ ៖
ក- ចំណូលសារពើពន្ធ
- ពន្ធលើផលទុនប្រាក់ចំណេញ និងកម្រៃទុន ៖ ពន្ធលើប្រាក់បៀវត្ស ពន្ធលើប្រាក់ចំណេញ ពន្ធលើសហគ្រាសសាធារណៈនិងឯកជន ពន្ធលើផលទុនៃដីធ្លី ផ្ទះ ។
- ពន្ធលើបិតិកភ័ណ្ឌ ៖ ពន្ធប្រថាប់ត្រា ពន្ធផ្ទះមរតក
- ពន្ធផ្ទៃក្នុងលើទ្រព្យសម្បត្តិ និងសេវា ៖ អាករលើផលរបរ អាករលើតម្លៃបន្ថែម រួមទាំងរបបនាំចូលនិងរបបផ្ទៃក្នុង ។
- ពន្ធលើពាណិជ្ជកម្មក្រៅប្រទេស ៖ ពន្ធគយពីការនាំចូល ពន្ធគយពីការនាំចេញ និងការផាកពិន័យរបស់ពន្ធគយ ។
- ចំណូលសារពើពន្ធផ្សេងៗ ៖ ការផាកពិន័យ និងទោសបញ្ញត្តិសារពើពន្ធ ។
ខ- ចំណូលមិនមែនសារពើពន្ធ
- ផលទុននៃទ្រព្យសម្បត្តិរដ្ឋ ៖ ផលនេសាទ ផលព្រៃឈើ ផលទុនបានមកពីសហគ្រាសសាធារណៈ ការជួល រោងចក្រ និងសហគ្រាស ផលទុនរបស់អាកាសចរណ៍ស៊ីវិល ការជួលសហគ្រាស ។ល។
- ចំណូលពុំមែនសារពើពន្ធផ្សេងៗ ៖ ផលទុនប្រៃសណីយ៍ និងទូរគមនាគមន៍ ផលវិទ្យុ ទូរទស្សន៍ ការផ្សាយ ចំណូលនៃសេវាកម្ម សាធារណៈ អាករនៃស្ថានទូត ពន្ធលើអាជ្ញាប័ណ្ណនាំឈើចេញ ការលក់លតាបត្រ និងលិខិតបោះពុម្ពផ្សេងៗរបស់ពន្ធដារ ព្រមទាំងចំណូលពីកូតានាំចេញ ។ល។
គ- ចំណូលមូលធន
- ចំណូលផ្ទៃក្នុងជាមូលធន ៖ ការលក់ទ្រព្យសម្បត្តិរដ្ឋ ដីធ្លី ផលឯកជនភាវូបនីយកម្ម ចំណូលពីការខ្ចីក្នុងប្រទេស ។
- ជំនួយពីបរទេស ៖ ដៃគូសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ។
- កម្ចីពីបរទេស ៖ ដៃគូសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ។