នៅកម្ពុជាការដាំដុះកៅស៊ូមានការកើនឡើង ដំណាំនេះផ្តល់សារៈសំខានដូចជាៈ
- ផ្តល់ជ័រកៅស៊ូសម្រាប់បម្រើដល់ឧស្សាហកម្មក្នុងស្រុក និងការនាំចេញ
- ផ្តល់ការងារជូនប្រជាជនបានច្រើន
- កាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាជន
- កាត់បន្ថយការកាប់ព្រៃឈើ អុស ធ្យូង សម្រាប់ដុត
- ជួយការពារបរិស្ថាន សំណឹកដី ការហូរច្រោះដី...
- ផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ និងប្រជាជនមានជីវភាពល្អប្រសើរ
- បង្កើតគម្របបៃតង ជំនួសការបាត់បង់ព្រៃឈើ ។