ប្រព័នផលិតស្រូវនៅលកម្ពុជាមានលក្ខណៈខុសប្លែកគ្នាដូចខាងក្រោម៖
- ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភា ដល់ខែតុលាលើផ្ទអៃដីពី ៨៥% ទៅ៩០%នៃផ្ទៃដីដាំដុះ ។ ទិន្នផលមធ្យម២.៥៤ តោនក្នុង១ហត្ថ( ២០០៨ ) ( នៅកម្ពុជាក៏មានដាំស្រូវចម្ការដែរ ) ។
- ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូងនិងបាចទឹកបញ្ចូលនៅរដូវទឹកស្រក ។ ទិន្នផលមធ្យម៤.០៣តោនក្នុង១ហត្ថ ( ២០០៨ )
- ស្រូវឡើងទឹក ជាប្រភេទស្រូវធ្ងន់ដាំដុះពីខែ៨ទី៩ខែទើបប្រមូលផល ។ស្រូវឡើងទឹកអាចធន់និងកម្ពស់ទឹកពី២ម៉ែត្រទៅ៥ម៉ែត្រ គេធ្វើនៅជុំវិញបឹងទន្លេសាប និងកំហូងនានានតាមបណ្តោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវេង និងតាកែវ ។ ទិន្នផលមធ្យមដូចស្រូវប្រាំងដែរ ។