ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងករណីដែលបុគ្គលណាម្នាក់មិនអាចអនុវត្តាកាតព្វកិច្ច ក្រមរដ្ឋប្បវេណីបានអនុញ្ញតឲ្យមានការរំលាយកិច្ចសន្យា (ផ្នែកទី១) ដែលអានុភាពមួយក្នុងចំណោមអានុភាពផ្សេងទៀត ដែលកើតមានពីការរំលាយកិច្ចសន្យានេះគឺជាសំណងការខូចខាត (ផ្នែកទី២) ។ ប៉ុន្តែ មិនមែនគ្រប់ភាគីដែលមិនអនុវត្តកាតព្វកិច្ចទាំងអស់សុទ្ធតែត្រូវទទួលខុសត្រូវលើសំណងការខូចខាតនោះទេ គឺត្រូវតែធ្វើការពិភាក្សាបន្ថែមទៀតថាតើអ្នកណាជាអ្នកត្រូវទទួលបន្ទុកហានិភ័យ (ផ្នែកទី៣) នៅពេលដែលកិច្ចសន្យាមិនត្រូវបានសម្រេច ។