Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-30 15:14

ដីកាបង្គាប់ឲ្យចូលខ្លួន គឺជាបញ្ជាដល់បុគ្គលណាម្នាក់ឲ្យចូលទៅបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ​ ។ ដីកាបង្គាប់ឲ្យចូលខ្លួន អាចចេញទៅបានតែលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ ដែលមានតម្រុយពីពិរុទ្ធភាពតែប៉ុណោ្ណះ ។ តាមរយៈដីកានេះ សាម៉ីខ្លួនបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដោយសេរី មានន័យថា ការបង្ហាញខ្លួនតាមរយៈដីកានេះ ពុំមានតម្លៃបង្ខំដោយកងកម្លាំងសាធារណៈនោះទេ ។ ដីកានេះ គឺជាបញ្ជាឲ្យសាម៉ីខ្លួនចូលបង្ហាញខ្លួនតាមផ្លូវធម្មតា ដែលជាទូទៅដីកានេះត្រូវបានប្រើប្រាស់នៅពេលដែលសាម៉ីជននោះមិនបានរត់គេចខ្លួន ហើយពុំឆ្លើយតបទៅនឹងការកោះហៅតាមផ្លូវរដ្ឋបាល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login