អ្នកមានសិទ្ធិក្នុងការប្តឹងសុំមោឃភាពក្នុងកិច្ចនីតិវិធីមានដូចជា ៖
- ចៅក្រមស៊ើបសួរ អាចប្តឹងទៅសភាស៊ើបសួរតាមដីកាដែលមានសំអាងហេតុ និងជូនដំណឹងដល់ព្រះរាជអាជ្ញាជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ។
- ព្រះរាជអាជ្ញា អាចធ្វើពាក្យសុំដោយមានសំអាងហេតុបញ្ជូនទៅសភាស៊ើបសួរ និងជូនដំណឹងទៅចៅក្រមស៊ើបសួរ ។
- ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី អាចធ្វើពាក្យសុំដោយមានសំអាងហេតុ ជូនទៅសភាស៊ើបសួរ និងជូនដំណឹងទៅចៅក្រមស៊ើបសួរ ។ ពាក្យសុំនេះអាចធ្វើដោយមេធាវីបាន ។