អ្នកជាប់ពន្ធមានសិទ្ធិដូចជា ៖
- ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មាន ដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ ។
- ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំឲ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ នីតិវិធីសារពើពន្ធ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ។
- ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ចំពោះកិច្ចការសារពើពន្ធ ។
- ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ ។
- បង់ពន្ធមិនឲ្យលើសពីបទប្បបញ្ញត្តិស្តីពីពន្ធដារកំណត់ ។
- មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើស ដើម្បីផ្តល់យោបល់អំពីកិច្ចការសារពើពន្ធ ។
- ទទួលបានអនុវត្តដោយមានតម្លាភាព និងមិនលម្អៀងពីសំណាករដ្ឋបាលសារពើពន្ធ ។
- ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ។