វិធានគណនេយ្យ ត្រូវបានកំណត់ដូចខាងក្រោម៖
- អ្នកជាប់ពន្ធតូច ត្រូវប្រើវិធានគណនេយ្យសាមញ្ញ ដែលនឹងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវប្រើវិធានគណនេយ្យតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា។ ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់បានទូទាត់ក្តី។ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះបានកើនឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់។
- ចំណាយនានាធ្វើឡើងចំពោះបុគ្គលទាក់ទិនដែលមិនស្ថិតក្រោមរបបស្វ័យប្រកាស មិនអនុញ្ញាតឲ្យកាត់កងមុនការទូទាត់ជាក់ស្តែងឡើយ។
- ធនាគារក្នុងស្រុក ត្រូវបានអនុញ្ញាតឲ្យធ្វើសំវិធានធនសម្រាប់ឥណទេយ្យជាប់សង្ស័យ ដើម្បីកំណត់ប្រាក់ចំណូលជាប់ពន្ធ។វិធាននិងនីតិវិធីស្តីពីការកាត់កងនានាត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ឯកសារយោងPrach Phanit - YouTube