ពន្យល់ពាក្យបច្ចេកទេសខាងក្រោម ៖
- តម្លៃកាលានុវត្តភាព ៖ ជាតម្លៃនៃឳកាស ឬពេលវេលា។ឧទាហរណ៍ ៖ យើងសុខចិត្តមិនទៅធ្វើការយកប្រាក់ខែ២០០ដុល្លាដើម្បីនៅរៀនឲ្យចប់ថ្នាក់វិទ្យាល័យ។
- ធនប័ត្រ ៖ ពាក្យសន្មតហៅក្រដាសដែលប្រើចាយជាជំនួសប្រាក់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេសក្នុងសម័យនេះ (ក្រដាសប្រាក់)។
- ផលិតភាព គឺជាភាពដែលអាចផលិតផលបានច្រើនបំផុត។
- មូលប័ត្រ គឺសំដៅទៅភាពហ៊ុន និងសញ្ញាបណ្ណដែលត្រូវបានទិញ និងលក់នៅទីផ្សារមូលប័ត្រ។
- ចំណេញជាមូលធន ៖ សំដៅលើការចំណេញ ដែលម្ចាស់ភាគហ៊ុនមិនដកយកទៅណាទេ គឺទុកធ្វើជាដើមទុនដើម្បីពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។
- សហគ្រិន ៖ ជាប្រធាន ឬអ្នកទទួលខុសត្រូវលើដំណើរការប្រព្រឹត្តទៅរបស់សហគ្រាសទាំងមូល។ឯកសារយោងPrach Phanit - YouTube