គោលនយោបាយដីធ្លីជារួមមាន រដ្ឋបាលដីធ្លី ការរៀបចំដែនដី និងការបែងចែងដីធ្លី៖
- រដ្ឋបាលដីធ្លី គឺជាប្រព័ន្ធមួយដែលអនុវត្តដោយរដ្ឋដើម្បីគ្រប់គ្រងសិទ្ធិទាំងឡាយលើដីធ្លី ដែលមានជាអាទិ៍ដំណើរការកត់ត្រា និងចុះបញ្ជីសិទ្ធិស្របច្បាប់លើទ្រព្យ កត់ត្រាចុះបញ្ចី និងផ្សព្វផ្សាយ ការផ្ទេរសិទ្ធិទាំងឡាយលើទ្រព្យ គ្រប់គ្រងសារពើពន្ធពាក់ព័ន្ធនឹងសិទ្ធិលើទ្រព្យ និងគ្រប់គ្រងទ្រព្យរដ្ឋ។
- ការរៀបចំដែនដី គឺជាប្រព័ន្ធមួយដែលអនុវត្តដោយរដ្ឋដើម្បីគ្រប់គ្រងការប្រើប្រាស់ធនធានដី បញ្ហាសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ដែលទាក់ទងទៅនឹងការបែងចែកដីធ្លី។
- ការបែងចែកដីធ្លី គឺមានចំណងដ៏រឹងមាំរវាងភាពគ្មានដី និងភាពក្រីក្រ ដូចនេះ ការបែងចែកដីធ្លីនឹងនាំទៅរកការកាត់បន្ថយភាពក្រីក្រដោយផ្ទាល់ អាចឪ្យគេប្រើប្រាស់ដីនិងកម្លាំងពលកម្មដែលនៅទំនេរប្រកបដោយ ប្រសិទ្ធិភាព (កំណើនសេដ្ឋកិច្ច) រួមចំណែកក្នុងការកាត់បន្ថយវិវាទដីធ្លី កាត់បន្ថយបន្ទុកផ្នែករដ្ឋបាល និងតុលាការ និងធ្វើឪ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមនៅថ្នាក់មូលដ្ឋាន។