នាយកដ្ឋានបង្ការ និងបទល្មើសនៃអគ្គនាយកដ្ឋានគយមានភារកិច្ចដូចជា៖
- សហការកសាងគោលនយោបាយបម្រើអោយការស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធ និងគេចពន្ធគ្រប់ប្រភេទនិងបទល្មើសផ្សេងទៀតទូទាំងដែនគយ
- ចាត់តាំងបណ្តាញស្រាវជ្រាវសម្ងាត់ និងកម្លាំងពិសេសសម្រាប់ទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់គយ និងអំពើល្មើសផ្សេងទៀត
- រក្សាទុកទំនិញដែលឃាត់ទុកបណ្តោះអាសន្នរង់ចាំការសម្រេចវិនិច្ឆ័យជាស្ថាពរពីអង្គការមានសមត្ថកិច្ចនានា និងចាត់ចែងទំនិញទាំងនោះតាមមុខសញ្ញាដែលបានកំណត់
- ចាត់តាំងក្រុមប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធធ្វើសកម្មភាពតាមគោលដៅសំខាន់ៗចាំបាច់នៅទូទាំងប្រទេស តាមបទបញ្ជាផ្ទាល់របស់អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
- ជាមជ្ឈមណ្ឌលសហប្រតិបត្តិការ និងគ្រប់គ្រងប្រមូល ចងក្រងរាល់ព័ត៍មានពាក់ព័ន្ធនឹងទំនិញបុគ្គល មធ្យោបាយដឹកជញ្ជូន និងល្បិចល្មើសគ្រប់ប្រភេទពីបណ្តាប្រភពក្នុងប្រទេសនិងអន្តរជាតិ ព្រមទាំងធ្វើការវិភាគ និងវាយតម្លៃហានិភ័យលើពត៍មានទាំងនេះ សម្រាប់បម្រើអោយការងារបង្ក្រាបអំពើរត់ពន្ធ និងបទល្មើសផ្សេងទៀតរបស់ស្ថាប័នមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីបរទេសផងដែរ
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។KH Study Online