មូលហេតុដែលនាំឲ្យព្រះបាទពញាយ៉ាតចាកចោលក្រុងអង្គរព្រោះ៖
- កត្តាប្រជាជនៈ នៅក្នុងចម្បាំង សៀមបានសម្លាប់និងកៀរប្រជាជនខ្មែរនៅតំបន់អង្គរស្ទើរអស់រលីង ។ ដូចនេះប្រជាជននៅតំបន់អង្គរដែលសល់តិចតួច មិនអាចការពារក្រុងអង្គរបានតទៅទៀត ។ ប្រជារាស្រ្តខ្លះភៀសខ្លួនចេញពីតំបន់អង្គរ
- កត្តាសេដ្ឋកិច្ចៈ ដោយសារតែសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមជាមួយពួកសៀម បានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ទំនប់ ធារាសាស្រ្ត ខ្ទេចខ្ទីដែលមិនអាចស្តារការខូចខាត
- កត្តាភូមិសាស្រ្តៈ ក្រុងអង្គរនៅជិតក្រុងអយុធ្យាមានចម្ងាយតែ៤០០ គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ។ ដូច្នេះពួកសៀមនិងអាចវាយលុកចូលក្រុងអង្គរម្តងទៀត
- កត្តាឥទ្ធិពលៈ ខ្មែរចុះខ្សោយទាំងផ្នែកកម្លាំងកាយ ទាំងកម្លាំងចិត្ត បាត់បង់ជំនឿលើខ្លួនឯងរីឯសៀមពង្រីកទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង ។