ចម្លាក់បុរាណខ្មែរមានបីប្រភេទគឺៈ ចម្លាក់លិប ឬចម្លាក់រាក់ ចម្លាក់លៀន ឬចម្លាក់ជៅ និងចម្លាក់លោត ឬចម្លាក់ដាច់ពីជញ្ជាំង ( ក្លាយទៅជារូបបដិមា ឬសត្វ )
- ចម្លាក់លិបៈ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្ម មើលទៅមិនសូវឃើញផុសចេញខ្លាំងពីផ្ទៃថ្មទេ
- ចម្លាក់លៀនៈ ជាក្បាចដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ព្រោះគេដាប់ដាច់ថ្មឲ្យជ្រៅ មើលទៅរូបចម្លាក់ដូចផុសចេញពីផ្ទៃថ្ម
- ចម្លាក់លោតៈ គឹគេឆ្លាក់រូបសត្វឬរូបមនុស្សពុំមែននៅលើជញ្ជាំងទេ តែគេឆ្លាក់ដាច់ពីជញ្ជាំងប៉ុន្តែផ្អែកជាប់និងជញ្ជាំងដោយទម្រព្រោះខ្លាចរលំ ។