ពន្ធមានមុខងារសំខាន់៣ក្នុងសេដ្ឋកិច្ច៖
មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ
- ពន្ធដារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិកាជាតិ
- រដ្ឋាភិបាលយកចំណូលពន្ធទៅលទ្រទ្រង់ដល់ការចំណាយសាធារណៈនានាដូចសង់សាលារៀនសង់មន្ទីពេទ្យ ធ្វើផ្លូវថ្នល់ ធ្វើស្ពានធ្វើសួនច្បារ ធ្វើកន្លែងកំសាន្ត
- ការប្រមូលពន្ធបានច្រើនធានានូវនិរន្តភាពនៃការចំណាយរបស់រដ្ឋ ។
មុខងាររបស់សេដ្ឋកិច្ចរបស់ពន្ធដារ
- ពន្ធដារត្រូវបានប្រកាសធ្វើជាឧបករណ៍សម្រាប់បង្គាលបញ្ហាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ
- ពន្ធដារត្រូវបានគេចាត់ទុកថាជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទតអាជីវកម្មណាមួយដើម្បីជាប្រយោជន៍រួមរបស់សង្គម
- ពន្ធសារក៏បានដើររតួសំខាន់ផងដែរក្នុងការពង្រឹងនិងជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិព្រោះថាពន្ធដារបានជះឥទ្ធិពលដលើការផលិតនិងប្រើប្រាស់នៅក្នុងខឿនសេដ្ឋកិច្ច
- ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ហាស្ថានភាពសេដ្ឋកិច្ចរដ្ឋ ។ ពន្ធត្រូវបានចាត់ទុកថាជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយដើម្បីជាប្រយោជន៍រួមដល់សង្គម ។ ពន្ធដារជះឥទ្ធិពលដល់សេដ្ឋកិច្ចពីរផ្នែកជាអាទិ៍៖
ផលិតកម្ម៖ ពន្ធដារការពាររឧស្សាហកម្មក្នុងស្រុក ។ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះចំណងឬលទ្ធភាពនៃការវិនិយោគថយចុះក៏ប៉ុន្តែប្រសិនបើអត្រាពន្ធត្រូវបង់ជូនថយចុះនោះចំណងឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ ។
ការប្រើប្រាស់៖ ពន្ធដារជះឥទ្ធីពលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ប្រសិនបើអត្រាពន្ធមានការប្រែប្រួល ។ ប្រព័ន្ធពន្ធដែលល្អគឹប្រព័ន្ធពន្ធដែលធ្វើអោយតម្លាតរវាងអ្នកមាននឹងអ្នកក្រនៅជិតបំផុត ។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ដូចជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃកម្រត្រូវបានគិតពន្ធ ។
មុខងារសង្គមពន្ធដារ
- ពន្ធដារក៏បានដើរតួនាទីផងដែលក្នុងការជួយលើកកម្ពស់សុខមាលភាពសង្គមជូនប្រជាពលរដ្ឋវិញទៅតាមលទ្ធភាពរបស់ប្រទេសនីមួយៗ
- ពន្ធជុំវិញអោយមានការអភិវឌ្ឍរដ្ឋបាលកណ្តាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ចំណូលពន្ធត្រូវបានចំណាយសម្រាប់ការសាងហេដ្ឋារចនាសម្ព័ន្ធសង្គម(ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្តអារាមទីធ្លាសាធារណៈ.... ) ការពង្រីងសន្តិសុខជាតិ ការបម្រើអោយវិស័យការពារជាតិនិងពង្រឹងប្រសិទ្ធភាពនៃសេវាសាធារណៈផ្សេងទៀត
- ជាវិបាកពន្ធដារជុំរុញការអភិវឌ្ឍរដ្ឋបាលកណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្ថែមលើសពីនេះទៀតពន្ធដារការពារសុខភាពរបស់បានជាក់ស្តែងទំនិញដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សដូចជា ស្រា បារី ត្រូវបានពន្ធច្រើនដែលធ្វើអោយប្រជាពលរដ្ឋកាត់បន្ថយប្រើប្រាស់
- សរុបមកពន្ធដារបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ រដ្ឋាភិបាលប្រមូលពន្ធដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រងរដ្ឋ រួមទាំងសងបំណុលបរទេសផងដែរ
- ពន្ធដារបានមកពីការបែងចែកប្រាក់ចំនូលរបស់អ្នកជាប់ពន្ធ ពោលគឹអ្នកមានចំណូលច្រើនត្រូវបង់ពន្ធច្រើនចំណែកឯអ្នកមានចំណូលតិចត្រូវបង់ពន្ធតិច ។