ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទំនាក់ទំនងការទូតនោះ មិនមែនទើបតែកើតមានក្នុងសម័យទំនើបនេះទេ ទំនាក់ទំនងការទូតនេះ បានកើតឡើងតាំងពីយូរយារណាស់មកហើយ តែនៅពេលនោះមនុស្សមិនបានហៅការទំនាក់ទំនងទាំងនេះ ថាជាទំនាក់ទំនងការទូតឡើយ ។ ពួកគេធ្វើទំនាក់ទំនងជាមួយគ្នា តាមការចាំបាច់របស់ពួកគេដោយមិនខ្វល់ថា តើត្រូវធ្វើឲ្យស្របច្បាប់នេះឬច្បាប់នោះឡើយ ។ ទំនាក់ទំនងការទូតនេះ ប្រហែលជាកើតមានឡើងតាំងពីសម័យមុនបុរេប្រវត្តិសាស្ត្រមកម្ល៉េះ ស្របពេលដែលមនុស្សរស់នៅក្នុងរូងភ្នំយល់ឃើញថា វាជាការមានប្រយោជន៍នូវអ្វីដែលគេចង់បានភ្ជាប់ការទំនាក់ទំនង ។ ការទូតបានចាប់កំណើតឡើងតាំងពីការកកើតមានរដ្ឋមកម្ល៉េះ ។ រដ្ឋសម័យបុរាណដែលមានអរយធម៌ជឿនលឿនមានប្រទេសក្រិច ប្រទេសឥណ្ឌា ប្រទេសចិន ។