ប្រៀបធៀបទស្សនៈអហិង្សារបស់ព្រះពុទ្ធ មហាត្មៈគន្ធី និងខុងជឺ ៖
- ព្រះពុទ្ធ ៖ ជាបុគ្គលដែលពោរពេញទៅដោយព្រហ្មវិហារធម៌៤យ៉ាងគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ព្រះអង្គអប់រំឲ្យមនុស្សយល់ច្បាស់ថាអំពើណាគួរប្រព្រឹត្ត អំពើណាគួរជៀសវាង ទាំងកាយ ទាំងវាចា ទាំងចិត្តតាមរយៈបញ្ចសីលគឺ “ ពៀររំងាប់ដោយ ការមិនចងពៀរ ” ។
- មហាត្មៈគន្ធី ៖ លោក បានពន្យល់ថា ការប្រឆាំងនិងអំពើអយុត្តិធម៌មិនត្រូវប្រើកម្លាំងកាយទេ គឺប្រើកម្លាំង សីលធម៌ និង អហិង្សា(សន្តិវិធី) មានន័យថាការដោះស្រាយវិបត្តិផ្សេងៗ ត្រូវប្រើមធ្យោបាយ ត្រជាក់ ទោះបីមានការចាប់ចង ឬ ការវាយសំពងក៏ដោយ។
- ខុងជឺ ៖ ណែនាំថា មនុស្សដែលមានគុណធម៌ពិតមានបំណងធ្វើឲ្យខ្លួនឯងទទួលបានជោគជ័យ និងជួយជំរុញឲ្យអ្នកដទៃបានជោគជ័យដូចខ្លួនដែរ។ លោកបានឲ្យតម្លៃទៅលើសប្បុរសធម៌ មនុស្សធម៌ និងយុត្តិធម៌ដែលផ្តល់ទស្សនៈថា “ កុំធ្វើទៅលើអ្នកដទៃនូវអំពើអ្វីដែលអ្នកមិនចង់ឲ្យអ្នកដទៃធ្វើលើខ្លួនវិញ ” ។