មានមធ្យោបាយជាច្រើនដើម្បីផ្តល់ហិរញ្ញប្បទានឱនភាពថវិកា ។ ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស (កម្ចីពីបរទេស) ឬក៏អាចអនុវត្តន៍យកវិធានការមួយចំនួនដូចខាងក្រោម ៖
- បង្កើនចំនូលពន្ធ ៖ ប្រទេសមួយអាចបង្កើនចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬដាក់ចេញនូវបញ្ហាប្រភេទពន្ធថ្មីៗ និងពង្រឹងសមត្ថភាពប្រមូលពន្ធ ។ ចំណូលពន្ធដែលកើតឡើងអាចជួយកាត់បន្ថយ ឬលុបបំបាត់ឱនភាពថវិកា និងពង្រីកមូលដ្ឋានយកពន្ធ ។
- ខ្ចីពីសាធារណៈជន ដោយរួមមាន គ្រួសារ សាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត ។ នៅពេលដែលរដ្ឋាភិបាលចេញផ្សាយមូលបត្រ ដែលមួយផ្នែកនៃមូលបត្រទាំងនោះត្រូវកាន់កាប់ដោយសាធារណៈជនទូទៅ ។ ហេតុនេះសាធារណៈជនទូទៅឱ្យរដ្ឋាភិបាលខ្ចីប្រាក់ ដោយការផ្ទេរមូលនិធិសន្សំទៅរដ្ឋាភិបាល ។
- ខ្ចីប្រាក់ពីធនាគារកណ្តាល និងធនាគារពាណិជ្ជ ៖ ផ្នែកដ៏ធំនៃមូលបត្ររដ្ឋាភិបាលដែលនៅក្នុងនោះរួមមានប័ណ្ណរតនាគារ ត្រូវបានកាន់កាប់ដោយធនាគារកណ្តាល និងធនាគារពាណិជ្ជ ។ ជាការពិតមូលបត្ររដ្ឋាភិបាល បង្កើតបានជាសមាសភាពដ៏ធំនៃទ្រព្យសកម្មរបស់ធនាគារកណ្តាល និងធនាគារពាណិជ្ជ រដ្ឋាភិបាលនឹងមានមធ្យោបាយជាច្រើនទៀតដើម្បីខ្ចីប្រាក់ពីធនាគារ ។
- បោះពុម្ពលុយថ្មីបន្ថែម ៖ ប្រការនេះនឹងបង្កើនការផ្គត់ផ្គង់លុយ ។ វិធីចុងក្រោយនេះមិនគួរត្រូវបានយកមកប្រើឡើយ លុះណាតែមានមធ្យោបាយផ្សេងពីនេះ ក្នុងការផ្តល់ហិរញ្ញប្បទានឱនភាពថវិការដ្ឋ ។