ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការពង្រឹងការគ្រប់គ្រងសារពើពន្ធឱ្យបានសុក្រឹត គឺសំដៅលើការកែលម្អប្រព័ន្ធពន្ធដារដែលរួមបញ្ចូលទាំងពន្ធក្នុងប្រទេស ទាំងពន្ធអាករនៃពាណិជ្ជកម្មអន្តរជាតិ ការកែលម្អរដ្ឋបាលពន្ធដារ និងការប្រមូលពន្ធការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរតនាគារ និងពង្រឹងវិន័យសារពើពន្ធ ។ ជាមួយគ្នានេះរដ្ឋផ្តល់ការយកចិត្តទុកដាក់ទៅលើការកែលម្អកិច្ចអាទិភាវូបនីយកម្មសាធារណៈ ការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិនិយោគផ្ទាល់ពីបរទេស និងក្នុងការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តសំរាប់ការវិនិយោគ និងការពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ។ កិច្ចការនេះរួមបញ្ចូលទាំងការអនុវត្តយ៉ាងម៉ត់ចត់នូវច្បាប់ស្តីពីសារពើពន្ធ ការប្រឆាំងនឹងអំពើពុករលួយ និងការគេចវេសពន្ធ ការលុបបំបាត់ការលើកលែងពន្ធ ដែលមិនមានកំណត់នៅក្នុងច្បាប់ ដែលមិនមានកំណត់នៅក្នុងច្បាប់ការគ្រប់គ្រងដ៏ត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងធានាការគ្រប់គ្រង និងការធ្វើអាជីវកម្មប្រកបដោយចីរភាពលើធនធានធម្មជាតិ ។ រាល់ប្រតិបត្តិការថវិកាទាំងផ្នែកចំណូល និងចំណាយ ត្រូវតែធ្វើឡើងឱ្យស្របទៅនឹងវិធាន និងនីតិវិធីជាផ្លូវការ ។ ចំពោះចំណាយត្រូវចាយឱ្យចំមុខសញ្ញាអាទិភាពនៃការអភិវឌ្ឍ ។ ដាច់ខាតមិនត្រូវចាយឱ្យលើសពីធនធានដែលរកបាន ដើម្បីជៀសវាងការធ្វើហិរញ្ញប្បទានឱនភាពថវិកា តាមរយៈការយកលុយពីធនាគារជាតិ ។