ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស គឺជានីតិបុគ្គលទាំងឡាយ ដែលបានចុះបញ្ជីរពាណិជ្ជកម្មនៅកម្ពុជា និងបុគ្គលទាំងឡាយដែលប្រកបធុរៈកិច្ចដែលមានផលរបរប្រចាំឆ្នាំ ៖
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានកាតព្វកិច្ចដាក់ប្រកាស និងបង់ពន្ធដោយខ្លួនឯង ។ ក្នុងកំឡុងពេលមួយមានកំណត់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនឹងត្រូវទទួលការធ្វើសនវកម្មពន្ធដារ ដើម្បីធានាភាពត្រឹមត្រូវនៃការប្រកាសរបស់ខ្លួន ។ នៅចុងឆ្នាំ២០០៨មានអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានចំនួន១២០៨៩សហគ្រាស ក្នុងនោះមានសហគ្រាសអ្នកជាប់ពន្ធធំចំនួន១១៧១សហគ្រាសនៅទូទាំងប្រទេស និងអ្នកជាប់ពន្ធមធ្យមចំនួន៩១៤៤ សហគ្រាសនៅភ្នំពេញ១៧៧៤នៅតាមខេត្តក្រុងទាំង២៤ ។ ចំណួលដែលទទួលបានពីអ្នកជាប់ពន្ធទាំងនេះ មានប្រមាណ៨៥% នៃចំណូលពន្ធដាសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ។