ការវិនិយោគផ្ទាល់ពីបរទេសគឺនាំឲ្យមានកំណើនការងារនិងសេដ្ឋកិច្ចព្រោះថាការវិនិយោគផ្ទាល់ពីបរទេសបានបង្កើតឲ្យមាន៖
- នូវប្រភពធនធានសំខាន់ៗជាច្រើនដូចជា៖ ធនធានហិរញ្ញវត្ថុធនធានមនុស្សនាំចូលបច្ចេកវិទ្យាថ្មីទំនើបៗ
- ផលិតផលដែលមានលក្ខណៈប្រកួតប្រជែងគុណភាពខ្ពស់ទំនើបៗទាន់សម័យមានបរិមាណច្រើនគ្រប់គ្រាន់ទាន់ពេលសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅបរទេស
- រក្សាបានតុល្យភាពជញ្ជឹងពាណិជ្ជកម្មដែលនាំឲ្យមានស្ថេរភាពអត្រាប្តូរប្រាក់លុបបំបាត់ពីកម្ចីបរទេសរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស
- ប្រជាជនសម្បូរការងារធ្វើដែលទទួលបានការទូទាត់សង់ក្នុងកម្រិតល្អប្រសើរ
- ការបន្ថយអត្រាអតិផរណា
- បង្ករភាពងាយស្រួលដល់សហគ្រិនស្ថានភាពហិរញ្ញវត្ថុភាពល្អប្រសើរអត្រាការប្រាក់ទាបស្របពេលដែលប្រទេសមានភាពរីកចម្រើនប្រជាជនមានការងារសមរម្យ នាំឲ្យមានតម្រូវជាច្រើនមានការកើនឡើង ដូច្នេះការបើកអាជីវកម្មប្រាកដជាទទួលបានការពារគ្រាំទ្រជាមិនខាន។ឯកសារយោងKnowledge For Success