Point Center Login Help
Ah Fii

2020-03-01 20:36

ពិធីសែនមេបា?

1053 Views

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Chap Narith
2020-03-02 10:12

ពិធីមេបា ខ្មែរតែងប្រារព្ធធ្វើ កាលណាកូនចៅប្រព្រឹត្តខុសសីលធម៌សង្គមគ្រួសារដូចតទៅ ៖

  • ខុសមេបាចាស់ទុំ ៖ ដោយកូនចៅបងប្អូនញាត្តិប្រាំពីរសន្តាន (ញាត្តិប្រាំពីរគិតខាងលើ៣ “ ម្តាយឪពុក ជីដូនជីតា យាយទួតតាទួត “ ខាងក្រោម៣ “ កូនចៅ ចៅទួត ចៅលួត ចៅលា “ ។ ដូចនេះបងប្អូនទាំងប្រាំពីរសន្តានត្រូវជូបសែនព្រេនមេបាដោយសន្យាថា អោយអ្នកឈឺ​បានជាសៈស្បើយចុះ ពួកគេនិងសន្យា លែងឈ្លោះប្រកែកគ្នាតទៅទៀតហើយ ។

  • ខុសមេបាកំលោះក្រមុំ ៖ ដោយកូនក្រមុំ ឬកូនកំលោះបានលួចលាក់ស្រលាញ់គ្នាជាគូ ដោយរួមរ័ក្ស ពុំអោយឪពុកម្តាយដឹងឮ ។ ទោសនោះមេបាធ្វើអោយសមាជិតនៃគ្រួសារទាំងប្រាំពីរសន្តានណាមួយឈឺដាក់ថ្នាំមិនដឹងសោះ ។ ពេលនោះគេតែងតែរាវរកកូនកំលោះ ក្រមុំ ដែលបានធ្វើខុសសីលធម៌អោយទៅនិយាយសារភាពកំហុស សែនព្រេនអង្វរអោយអ្នកឈឺបានជាសះស្បើយដូចដើមវិញចុះ ។

  • ខុសមេបាផ្តាប់មុខ ឬ បិទមុខ ៖ ក្នុងករណីសាកម្មភាពស្រីក្បត់ប្តីមានសាហាយ ។ ខុសមេបាប្រភេទនេះ គឺពីបាកនិងរកឃើញណាស់ លុះត្រា​តែស្រីដែលមានកំហុសនោះចេញមកសារភាពកំហុសឆ្គងខ្លួ​នឯង ក្នុងផ្លូវមនោសញ្ជាតនាខ្ពស់ចំពោះញាតិទាំង៧សន្តាន ដែលមានជំងឺព្យាបាលមិនជាសះស្បើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login