Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- ចូររៀបរាប់ប្រភេទឈ្មោះពន្ឋដារឱ្យបានយ៉ាងតិចដប់ ?

២២- តើក្រុមប្រឹក្សាឃុំ-សង្កាត់បានថវិកាមកពីណា ដើម្បីធ្វើការអភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួន ?

២៣- តើរដ្ឋត្រូវធ្វើដូចម្តេចដើម្បីអោយចំណូលពន្ធកើនឡើង ?

២៤- តើពន្ធមានឥទ្ធិពលអ្វីខ្លះ ដល់ផលិតផលក្នុងស្រុកសរុប ?

២៥- តើផលវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ អង្គការ និង ក្រុមហ៊ុនមានអ្វីខ្លះ ?

ចម្លើយ

២១- ពន្ធមានច្រើនប្រភេទដូចជា ពន្ធលើប្រាក់បៀវត្សន៍ ពន្ធលើប្រាក់ចំណេញ ពន្ធអប្បបរមា ពន្ធកាត់ទុកអាករ ពិសេសអាករលើតម្លៃបន្ថែម អាករលើផលរបរ អាករបំភ្លឺសាធារណៈ ពន្ធប៉ាតង់ ពន្ធលើដីធ្លីមិនប្រើប្រាស់ ពន្ធប្រថាប់ត្រា ពន្ធលើកេរមរតក ។ល ។

២២- ដើម្បីធ្វើការអភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួនគឺ ៖

  • ឃុំ-សង្កាត់មានធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន
  • ឃុំ-សង្កាត់មានសិទ្ធិទទួលចំណូលដោយផ្ទាល់ ដែលបានមកពីចំណូលសារពើពន្ធចំណូលសារពើពន្ធនិងចំណាយកម្រៃផ្សេងៗ ។ ពន្ធនេះរាប់បញ្ចូលពន្ធដីធ្លី ពន្ធលើអចលនទ្រព្យ និងពន្ធដីការជួល ។
  • ក្នុងករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមូលចំណូលផ្ទាល់របស់ឃុំ-សង្កាត់ ការប្រមូលចំណូលនេះ ត្រូវធ្វើក្នុងនាមឃុំ-សង្កាត់ ។
  • ប្រភេទក៏រិតនិងរបៀបរបបនៃការប្រមូលសារពើពន្ធចំណូលមិនមែនសារពើពន្ធ និងកម្រៃសេវាផ្សេងៗខាងលើនេះ ត្រូវកំណត់ដោយច្បាប់ ។ ម្យ៉ាងទៀតឃុំ-សង្កាត់មានសិទ្ធិទទួលនូវធនធានវិភាជន៍ពីចំណូលរដ្ឋសម្រាប់ថវិការបស់ខ្លួន ។

២៣- ដើម្បីអោយចំណូលពន្ធកើនឡើងរដ្ឋត្រូវ ៖

  • ពង្រឹងសមត្ថភាពប្រមូលពន្ធ (លុបបំបាត់ការកិបកេងរវាងមន្ត្រីពន្ធដារ ភ្នាក់ងារពន្ធដារ និងអ្នកជាប់ពន្ធ ) គឺប្រមូលពន្ធឲ្យបានត្រឹមត្រូវ ពង្រីកមូលដ្ឋានយកពន្ធ (កំណត់មូលដ្ឋានថ្មីដែលជាប់ពន្ធ)
  • បង្កើនអត្រាពន្ធ (លើទំនិញ និងសេវាមួយចំនួន)
  • បង្កើតប្រភេទពន្ធថ្មី (ដែលមិនទាន់មាន ឬនៅខ្វះចន្លោះ) ។

២៤- ពន្ធមានឥទ្ធិពលដល់ផលិតផលក្នុងស្រុកសរុបដូចជា ៖

  • ប៉ះពាល់លើការប្រើប្រាស់ (Consumption)
  • ប៉ះពាល់លើការវិនិយោគ (Investment)
  • ប៉ះពាល់លើការចំណាយរបស់រដ្ឋ (Gov't Expenditure)
  • ប៉ះពាល់លើការនាំចេញសុទ្ធ (នាំចេញ - នាំចូល) (Net Export) ។

២៥- ផលវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗ អង្គការ និង ក្រុមហ៊ុន មានដូចជា ៖

  • ការយកពន្ធធ្វើអោយអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយមានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយរបស់ប្រទេស និងមានការទទួលខុសត្រូវចំពោះប្រទេសជាតិ ។
  • ថវិការដែលបានពីការយកពន្ធ គឺជាប្រភពចំណូលមួយដ៏សំខាន់នៃថវិការរដ្ឋ ហើយរដ្ឋអាចប្រើប្រាស់ថវិការទាំងនេះដើម្បីអភិវឌ្ឍប្រទេសអោយមានការរីកចំរើន និងទ្រទ្រង់ដល់សេវាសាធារណៈ ។
  • ថវិការដែលបានពីការយកពន្ធរដ្ឋអាចយកទៅកសាងហេថារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ។
  • ការយកពន្ធជួយទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច និងកាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាននៅក្នុងសង្គម ។
  • ការយកពន្ធ គឺជាការលើកទឹកចិត្ត ឬបង្អាក់ទឹកចិត្តវិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋចង់ទប់ស្កាត់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login