អ្នកជាប់ពន្ធតាមរបបពិត និងរបបបំព្រួញមានកាតព្វកិច្ចដូចជា ៖
- អ្នកជាប់ពន្ធលើប្រាក់ចំណេញ ដែលត្រូវបង់ពន្ធតាមរបបពិត ឬរបបបំព្រួញ ត្រូវផ្ញើជូនជារៀងរាល់ឆ្នាំទៅរដ្ឋបាលសារពើពន្ធនូវលិខិតប្រកាសប្រាក់ចំណេញ ដែលខ្លួនសម្រេចបានក្នុងឆ្នាំសារពើពន្ធមុន ។ លិខិតប្រកាសនោះត្រូវចុះបញ្ជីជាដាច់ខាតក្នុងរយៈវេលា៣ខែ ក្រោយពីដំណាច់ឆ្នាំសារពើពន្ធ ។
- អ្នកជាប់ពន្ធតាមរបបពិតត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់ជាមួយនូវ ៖
ក- តារាងតុល្យការ
ខ- គណនីលទ្ធផល
គ- តារាងពត៌មានបន្ថែម ។
- អ្នកជាប់ពន្ធតាមរបបបំព្រួញ ត្រូវដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធ ដោភ្ជាប់ជាមួយនូវឯកសារនានាតាមគំរូ ដែលរដ្ឋបាលសារពើពន្ធបានផ្តល់ជូន ។
ចំពោះសហគ្រាសដែលមានការខាតបង់ ក៏ត្រូវដាក់លិខិតប្រកាសសារពើពន្ធតាមបែបបទ និងក្នុងរយៈវេលាដូចគ្នាដែរ ។