Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-12 15:32

នាយកដ្ឋានបង្ការនិងបទល្មើសនៃអគ្គនាយកដ្ឋានគយមានភារកិច្ចដូចជា ៖

  • សហការកសាងគោលនយោបាយបម្រើឲ្យការស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ និងគេចពន្ធគ្រប់ប្រភេទ និងបទល្មើសផ្សេងទៀតទូទាំងដែនគយ
  • ចាត់តាំងបណ្តាញស្រាវជ្រាវសម្ងាត់ និងកម្លាំងពិសេសសម្រាប់ទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់គយ និងអំពើល្មើសផ្សេងទៀត
  • រក្សាទុកទំនិញ ដែលឃាត់ទុកបណ្តោះអាសន្នរង់ចាំការសម្រេចវិនិច្ឆ័យជាស្ថាពរពីអង្គការមានសមត្ថកិច្ចនានា និងចាត់ចែងទំនិញទាំងនោះតាមមុខសញ្ញាដែលបានកំណត់
  • ចាត់តាំងក្រុមប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ ធ្វើសកម្មភាពតាមគោលដៅសំខាន់ៗចាំបាច់នៅទូទាំងប្រទេស តាមបទបញ្ជាផ្ទាល់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
  • ជាមជ្ឈមណ្ឌលសហប្រតិបត្តិការ និងគ្រប់គ្រងប្រមូលចងក្រងរាល់ព័ត៌មានពាក់ព័ន្ធនិងទំនិញបុគ្គល មធ្យោបាយដឹកជញ្ជូន និងល្បិចល្មើសគ្រប់ប្រភេទពីបណ្តាប្រភពក្នុងប្រទេសនិងអន្តរជាតិ ព្រមទាំងធ្វើការវិភាគ និងវាយតម្លៃហានិភ័យលើព័ត៌មានទាំងនេះ សម្រាប់បម្រើឲ្យការងារបង្ក្រាបអំពើរត់ពន្ធ និងបទល្មើសផ្សេងទៀតរបស់ស្ថាប័នមានសមត្ថកិច្ចនៃព្រះរាជាណា​ចក្រកម្ពុជា និងសមភាគីបរទេសផងដែរ
  • បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login