កុងតឺន័រដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ផ្ទុកទំនិញឆ្លងកាត់ត្រូវមានលក្ខណៈដូចជា ៖
- អាចផ្តល់លទ្ធភាពឲ្យបិទត្រាឬសៀលគយបាយ ហើយមានលក្ខណៈរឹងមាំសម្រាប់ប្រើប្រាស់ច្រើនដងបាន ។
- បង្កើតឡើងជាពិសេស ដើម្បីបង្កការងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមមធ្យោបាយដឹកជញ្ជូនមួយ ឬច្រើនប្រភេទដោយមិនចាំបាច់ផ្ទេរទំនិញ ។
- បង្កើតឡើងដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រង លើកដាក់ជាពិសេសនៅពេលផ្ទុកចូល ឬផ្ទេរមធ្យោបាយដឹកជញ្ជូន ។
- ជាប្រភេទកុងតឺន័រដែលមានស្តង់ដារទំហំ ២០ហ្វ៊ីត ៤០ហ្វ៊ីត និង៤៥ហ្វ៊ីត ។