ភណ្ឌាគារគយមានដែនកំណត់មាន៣ប្រភេទ៖
- ប្រភេទភណ្ឌាគារសាធារណៈ គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាលឬដោយបុគ្គលណាមួយ។ភណ្ឌាគារនេះត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលណាមួយដែលមានសិទ្ធិស្របច្បាប់លើទំនិញឲ្យធ្វើសន្និធិទំនិញរាប់បញ្ជូលទាំងអ្នកនាំចូលបុគ្គលដែលទិញទំនិញក្នុងភណ្ឌាគារនេះឬបុគ្គលណាមួយផ្សេងទៀតដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ
- ប្រភេទភណ្ឌាគារឯកជន គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីអគ្គនាយកអគរ ត្រូវបានប្រើប្រាស់ដោយឡែកដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញដើម្បីប្រើប្រាស់ដោយឡែករាប់បញ្ជូលទាំងប្រតិបត្តិករអាគារលក់ទំនិញរួចពន្ធ
- ប្រភេទភណ្ឌាគារពិសេសគឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីអគ្គនាយក អគរសម្រាប់រក្សាប្រភេទទំនិញគ្រោះថ្នាក់ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀតឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។ភណ្ឌាគារគយប្រភេទនេះអាចជាភណ្ឌាគារសាធារណៈឬឯកជន។ឯកសារយោងKnowledge Resource