Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-08 21:28

ភណ្ឌាគារគយមានដែនកំណត់មានបីប្រភេទ ៖

  • ប្រភេទ កៈ ភណ្ឌាគារសារធារណៈ គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាលឬដោយបុគ្គលណាមួយ។ ភណ្ឌាគារនេះត្រូវការប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលណាមួយ ដែលមានសិទ្ធិស្របច្បាប់លើទំនិញ ឲ្យធ្វើសន្និធិទំនិញ រាប់បញ្ជូលទាំងអ្នកនាំចូលបុគ្គលដែលទិញទំនិញក្នុងភណ្ឌាគារនេះ ឬបុគ្គលណាមួយផ្សេងទៀតដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ។
  • ប្រភេទ ខ ៖ ភណ្ឌាគារឯកជនគឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីអគ្គនាយកអគរត្រូវបានប្រើប្រាស់ដោយឡែកដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញដើម្បីប្រើប្រាស់ដោយឡែករាប់បញ្ជូលទាំងប្រតិបត្តិករអាគារលក់ទំនិញរួចពន្ធ។
  • ប្រភេទ គ ៖ ភណ្ឌាគារពិសេស គឺជាភណ្ឌាគារគយមានដែនកំណត់ដែលទទួលបានការអនុញ្ញាតពីអគ្គនាយក អគរ សម្រាប់រក្សាប្រភេទទំនិតគ្រោះថ្នាក់ ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀតឬអាចត្រូវ ការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។ ភណ្ឌាគារគយប្រភេទនេះអាចជាភណ្ឌាគារសាធារណៈឬឯកជន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login