នីតិវិធីគ្រប់គ្រងទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់៖
- ទំនិញអាចរក្សាទុកក្នុងភណ្ឌាគារគយមានដែនកំណត់ រហូតដល់រយៈពេលពីរ(២) ឆ្នាំគិតពីថ្ងៃចុះ បញ្ជីការប្រតិវេទន៍គយ។ ប្រសិនបើទំនិញស្ថិតក្នុងសភាពល្អ រយៈពេលកំណត់នេះអាចត្រូវបាន ពន្យារហូតដល់ដប់ពីរ (១២) ខែដោយរដ្ឋបាលគយ តាមការស្នើសុំរបស់ប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់។
- ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានលក់ ឬផ្ទេរ។ អ្នកនាំចូល ឬម្ចាស់ទំនិញត្រូវជូនដំណឹងជាលាយល័ក្ខណ៍អក្សរដល់រដ្ឋបាលគយពីការផ្ទេរកម្មសិទ្ធិនេះ។ ទំនិញដែលស្ថិតក្នុងភណ្ឌាគារគយមានដែនកំណត់អាចត្រូវបានផ្ទេរទំនិញនេះត្រូវដាក់ជូនរដ្ឋបាលគយ។
- ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់សម្រាប់នាំចេញ ត្រូវជាកម្មវត្ថុនៃការតម្តល់ ប្រតិវេទន៍គយនាំចេញ ហើយពុំត្រូវជាប់ពន្ធ អាករនាំចូល ឬនាំចេញទេលើកលែងតែទំនិញក្នុង ស្រុកដែលអាចជាប់អាករនាំចេញ។ទំនិញដែលយកចេញពីភណ្ឌាគារគយមានដែនកំណត់ សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងស្រុកត្រូវជាប់ពន្ធនិងអាករតាមអត្រាពន្ធ និងអាករជាធរមាននៃថ្ងៃចុះ បញ្ជីការប្រតិវេទន៍គយ ដើម្បីយកទំនិញចេញពីភណ្ឌាគារ។
- ម្ចាស់ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ដើម្បីពិនិត្យ មើលទំនិញ ដកតម្រូវទំនិញ និងធ្វើប្រតិបត្តិការចាំបាច់នានា ក្នុងគោលបំណងថែរក្សាទំនិញ ទាំងនោះដោយមិនផ្ទាស់ប្តូរលក្ខណៈសំខាន់នៃទំនិញនេះរួមមានការបាញ់ថ្នាំ សម្លាប់សត្វល្អិត ការសម្ងួត ការសម្អាត ការសាកល្បង ការដេរប៉ះស្រោមសម្បករហែកការបិទស្អាតសម្គាល់ ការសរសេរចំណាំ ការរៀបចំកញ្ចប់ទំនិញឡើងវិញការជ្រើសរើសឬវេចខ្ជប់ឡើងវិញជាដើម។