ទិន្នន័យភាគច្រើនសម្រាប់របាយការណ៍ចំណេញខាតគឺយកពីតារាងឬសៀវភៅឬគណនីប្រាក់ចំណូលនិងចំណាយ។នៅពេលអ្នករៀបគម្រោងរបាយការណ៍ចំណេញខាតអ្នកត្រូវការយកទិន្នន័យពីគម្រោងលៃលកប្រចាំខែឬឆ្នាំ។ខាងក្រោមនេះគឺជាទិន្នន័យឬព័តមានចាំបាច់ដែលអ្នកត្រូវការយកមករៀបរបាយការណ៍ចំណេញខាត៖
- ប្រតិបត្តិការទាំងអស់នៅក្នុងគណនីចរន្ត ឬគណនីតម្កល់(Current Account ឬChecking Account) នៃអាជីវកម្មរបស់អ្នក និងការចំណាយទូទាត់ទាំងអស់ក្រោមឈ្មោះអាជីវកម្ម។
- ប្រតិបត្តិការចំណាយតូចតាច (Petty Cash)ឬប្រតិបត្តិការសាច់ប្រាក់ដទៃទៀតដែលអ្នកមានបង្កាន់ដៃទូទាត់ប្រាក់។
- សម្រាប់ប្រាក់ចំណូលអ្នកនឹងត្រូវការតារាងរាយប្រតិបត្តិការចំណូលទាំងអស់។ជម្រើសតាមស្ថានភាពអាជីវកម្ម៖ អ្នកក៏ត្រូវការកត់ត្រាគ្រប់ប្រភពនៃចំណូលទាំងអស់ផងដែរដូចជាគេទូទាត់ឲ្យអ្នកជាសែត,តាមគណនីធនាគារ,តាមវីង,ទ្រូម៉ាន់នី, អេស៊ីលីដាទាន់ចិត្ត, ABAឬក៏អ្នកកត់ត្រាភ្លាមៗក៏អ្នកអាចទៅមើលក្នុងបច្ចុប្បន្នភាពគណនីធនាគាររបស់អ្នកបានដែរ។
- អ្នកក៏ត្រូវការទិន្នន័យដូចជានៅពេលអ្នកថែមទំនិញឲ្យអតិថិជន, ប្តូរទំនិញឬបញ្ចុះតម្លៃឲ្យអតិថិជនផងដែរ។ឯកសារយោងKnowledge For Success