Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2020-03-15 11:15

បើនិយាយពីចំណូលមានច្រើនប្រភេទមានដូចជាចំណូលគ្រួសារចំណូលអង្គការនិងចំណូលអាជីវកម្មជាដើម ប៉ុន្តែអត្ថបទនេះយើងសូមលើកយកចំណូលក្នុងអាជីវកម្មជាគំរូ។ចំណូលគឺជាតួរលេខសរុបមួយដែលរកបានពីការលក់ផលិតផលឬសេវាកម្មដែលជាប់ទាក់ទងនឹងប្រតិបត្តិការនៃក្រុមហ៊ុន។ចំណូលតែងតែត្រូវបានគេសរសេរនៅលើគេនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។នៅដំណាក់កាលទីមួយគេយកចំណូលដក ចំណាយទៅលើថ្លៃដើមផលិត ហើយគេនឹងរកឃើញចំណេញដុល។ចំណេញដុលគឺជាតួរលេខចំណេញដែលទទួលបានក្រោយពីទូរទាត់ជាមួយថ្លៃដើមប៉ុន្តែវាមិនទាន់ត្រូវទូរទាត់ជាមួយនឹងចំណាយក្នុងប្រតិបត្តិការអាជីវកម្មនោះទេដូចជាចំណាយកលើទឹកភ្លើង ថ្លៃប្រាក់ខែបុគ្គលិក ថ្លៃធ្វើទីផ្សារ និងចំណាយចាំបាច់ផ្សេងៗទៀត។ចំណេញគឺជាតួរលេខចំណេញសរុបចុងក្រោយដែលត្រូវបានទទួលស្គាល់ក្រោយពីដកជាមួយនឹងចំណាយទាំងអស់នៅក្នុងប្រតិបត្តិការអាជីវកម្មរួមទាំងការចំណាយលើការរំលស់និងបង់ពន្ធផងដែរ។ ផ្ទុយពីចំណូលដែលជាធាតុនៅលើគេប៉ុន្តែចំណេញគឺជាធាតុដែលនៅក្រោមគេ។ ចំណេញដុលគឺជាតួរលេខប្រាក់ចំណេញដែលបានមកពីការដកថ្លៃដើមផលិតពោលគឺមិនទាន់ដកចំណេញក្នុងប្រតិបត្តិការនៅឡើងទេដូចដែលអ្នកឃើញក្នុងឧទាហរណ៍ចំណេញខាតខាងក្រោមស្រាប់។ចំណែកចំណេញសុទ្ធគឺជាតួរលេខទទួលបានបន្ទាប់ពីយកចំណេញដុលដកគ្នាជាមួយចំណាយក្នុងប្រតិបត្តិការ។ឯកសារយោងKnowledge For Success


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login