Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើជននៅក្រោមហិតូបត្ថម្ភសំដៅដល់អ្វី ?

៣២- តើជននៅក្រោមអាណាព្យាបាលទូទៅសំដៅដល់អ្វី ?

៣៣- តើជវលេខសំដៅដល់អ្វី ?

៣៤- តើដីកាកោះសំដៅដល់អ្វី ?

៣៥- តើដីកាសម្រេចសំដៅដល់អ្វី ?

ចម្លើយ

៣១- ជននៅក្រោមហិតូបត្ថម្ភ សំដៅដល់ជនដែលមានសមត្ថភាពតិចតួចក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយាសារមានវិបត្តិផ្នែកបញ្ញាស្មារតី ហើយត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការថែទាំដោយហិតូបត្ថម្ភកៈ ។

៣២- ជននៅក្រោមអាណាព្យាបាលទូទៅ សំដៅដល់នីតិជនដែលស្ថិតនៅក្នុងស្ថានភាពខ្វះសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនជានិរន្តរ៍ ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ហើយត្រូវបានប្រកាសដាក់ឲ្យស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ។

៣៣- ជវលេខ សំដៅដល់ការសរសេររហ័ស វិធីប្រើសញ្ញា ឬគំនូសសម្រាប់កត់ត្រា ឬសរសេរឲ្យបានរហ័សតាមទាន់សំដីដែលគេបាននិយាយ ។

៣៤- ដីកាកោះ សំដៅដល់លិខិតបង្គាប់របស់តុលាការ ដែលតម្រូវឲ្យបុគ្គលណាមួយ ត្រូវតែមកបង្ហាញខ្លួននៅតុលាការតាមកាលបរិច្ឆេទដែលបានកំណត់ ។

៣៥- ដីកាសម្រេច សំដៅដល់ការសម្រេចសេចក្តីដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនចាំបាច់ឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់ ហើយមិនមែនជាសាលក្រមទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login