Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើការចាត់ចែងរក្សាការពារមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៧- តើការរួមជួរអន្តរាគមន៍សំដៅដល់អ្វី ?

៨- តើការជំនុំជម្រះសាជាថ្មីសំដៅដល់អ្វី ?

៩- តើការទទួលបន្តនូវនីតិវិធីនៃបណ្តឹងសំដៅដល់អ្វី ?​

១០- តើការទាញហេតុផលដោយផ្ទាល់មាត់សំដៅដល់អ្វី ?

ចម្លើយ

៦- ការចាត់ចែងរក្សាការពារមានបីប្រភេទ គឺការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្ន ចំពោះវត្ថុដែលជាកម្មវត្ថុនៃវិវាទ និងការចាត់ចែងជាបណ្តោះអាសន្នដែលកំណត់ឋានៈ (ស្ថានភាព) ជាបណ្តោះអាសន្ន ។

៧- ការរួមជួរអន្តរាគមន៍ សំដៅដល់នីតិវិធីដែលអនុញ្ញាតឲ្យតតិយជនដែលមានទំនាក់ទំនង និងមានផលប្រយោជន៍តាមផ្លូវច្បាប់ចូលរួមក្នុងបណ្តឹង ដើម្បីជួយភាគីណាមួយក្នុងគោលបំណងការពារផលប្រយោជន៍របស់ខ្លួន ។

៨- ការជំនុំជម្រះសាជាថ្មី សំដៅដល់ការជំនុំជម្រះសាឡើងវិញតាមការប្តឹងទាមទារចំពោះសាលក្រម ឬសាលដីកាស្ថាពរដោយមូលហេតុថា នីតិវិធីនៃសេចក្តីវិនិច្ឆ័យនោះមានកង្វះខាត ឬមិនប្រក្រតី ។

៩- ការទទួលបន្តនូវនីតិវិធីនៃបណ្តឹង សំដៅដល់ដំណើរការនីតិវិធីនៃបណ្តឹង ដោយអ្នកទទួលបន្តដែលមានលក្ខណសម្បត្តិបន្ទាប់ពីមានការផ្អាក ឬព្យួរនីតិវិធីនៃបណ្តឹង ។

១០- ការទាញហេតុផលដោយផ្ទាល់មាត់ សំដៅលើការបង្ហាញអំពីមធ្យោបាយតទល់ ឬការពារខ្លួនអំពីអង្គសេចក្តីដោយផ្ទាល់មាត់ ធ្វើឡើងដោយភាគីនៅចំពោះមុខតុលាការ ក្នុងសវនាការសាធារណៈ ។ ការទាញហេតុផលដោយផ្ទាល់មាត់ ជានីតិវិធីចាំបាច់ដែលត្រូវតែធ្វើមុននឹងតុលាការសម្រេចសេចក្តីដោយចេញសាលក្រម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login