2020-03-27 15:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- តើតម្លៃលក់អប្បបរមាសំដៅដល់អ្វី ?
៣៧- តើតុលាការជាន់ខ្ពស់សំដៅដល់អ្វី ?
៣៨- តើតុលាការមានសមត្ថកិច្ចសំដៅដល់អ្វី ?
៣៩- តើអ្នកជំនាញសំដៅដល់អ្វី ?
៤០- តើអាជ្ញាសាលាសំដៅដល់អ្វី ?
ចម្លើយ
៣៦- តម្លៃលក់អប្បបរមា សំដៅដល់តម្លៃ ដែលកំណត់ដោយអ្នកវាយតម្លៃសម្រាប់ជាមូលដ្ឋាននៃការដេញថ្លៃ ក្នុងការលក់ដោយបង្ខំ ។
៣៧- តុលាការជាន់ខ្ពស់ សំដៅដល់តុលាការដែលមានអំណាចវិនិច្ឆ័យលើបណ្តឹងឧបាស្រ័យ ដែលមិនសុចចិត្តនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប ។
៣៨- តុលាការមានសមត្ថកិច្ច សំដៅដល់តុលាការដែលអាចទទួលដោយស្របច្បាប់នូវពាក្យបណ្តឹង វិនិច្ឆ័យសេចក្តីលើរឿងក្តី ហើយចេញសាលក្រម ឬសាលដីកាបាន ។
៣៩- អ្នកជំនាញ សំដៅដល់អ្នកឯកទេសដែលចៅក្រមសុំឲ្យផ្តល់មតិអំពីរឿងហេតុអ្វីមួយ ដែលតម្រូវឲ្យមានការយល់ដឹងបច្ចេកទេស និងការស្រាវជ្រាវយ៉ាងពេញលេញ ។
៤០- អាជ្ញាសាលា សំដៅដល់មន្រ្តីជំនួយតុលាការទទួលបន្ទុកអនុវត្តកិច្ចការលក់ដោយបង្ខំ អនុវត្តសិទ្ធិប្រាតិភោគ អនុវត្តលក់ដោយបង្ខំ អនុវត្តសិទ្ធិប្រាតិភោគ អនុវត្តដោយបង្ខំ អនុវត្តការបញ្ជូនផ្អែកតាមការសម្រេចសេចក្តី ច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេងទៀត ។