Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើការបង្អង់នីតិវិធីបណ្តឹងសំដៅដល់អ្វី ?

១២- តើការផ្តល់ជំនួយសង្គ្រោះលើបណ្តឹងសំដៅដល់អ្វី ?

១៣- តើការផ្អាកនីតិវិធីនៃបណ្តឹងសំដៅដល់អ្វី ?

១៤- តើការលក់ដោយបង្ខំសំដៅដល់អ្វី ?

១៥- តើការលក់សរុបសំដៅដល់អ្វី ?

ចម្លើយ

១១- ការបង្អង់នីតិវិធីបណ្តឹង សំដៅដល់ការតម្កល់មួយអន្លើនូវនីតិវិធីនៃបណ្តឹង ដោយសារមានមូលហេតុមួយចំនួនដូចជា សង្រ្គាម គ្រោះមហន្តរាយធម្មជាតិ រឿងក្តីព្រហ្មទណ្ឌ ដែលបង្អង់រឿងក្តីរដ្ឋប្បវេណីជាដើម ។

១២- ការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង សំដៅដល់វិធានការអនុគ្រោះ ដែលតុលាការអនុញ្ញាតដោយដីកាឲ្យពន្យាពេលបង់ ឬអនុគ្រោះមិនបាច់ឲ្យបង់ប្រាក់ប្រដាប់ក្តី តាមពាក្យសុំរបស់បុគ្គលដែលពុំមានលទ្ធភាពបង់ ។

១៣- ការផ្អាកនីតិវិធីនៃបណ្តឹង សំដៅដល់ការព្យួរមួយគ្រាសិននូវនីតិវិធីនៃបណ្តឹង ដោយសារមានហេតុការណ៍មួយចំនួនដូចជា មរណភាព ការបាត់បង់សមត្ថភាពរបស់ភាគីជាអាទិ៍ ក្នុងគោលបំណងធានាសិទ្ធិរបស់ភាគីចំពោះនីតិវិធី ។

១៤- ការលក់ដោយបង្ខំ សំដៅដល់វិធានដែលប្រើប្រាស់ក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំ ដើម្បីលក់វត្ថុដែលរឹបអូសយកប្រាក់ទៅសងម្ចាស់បំណុល តាមលិខិតអនុវត្ត សាលក្រម សាលដីកា លិខិតយថាភូតរបស់សារការីជាអាទិ៍ (ម.ព ការអនុវត្តដោយបង្ខំ និងលិខិតអនុវត្ត) ។ ការលក់ដោយបង្ខំត្រូវសម្រេច ដោយដីកាសម្រេចរបស់តុលាការអនុវត្តតាមពាក្យសុំរបស់ម្ចាស់បំណុល ក្នុងករណីដែលមានលក្ខណៈត្រឹមត្រូវ ដើម្បីទទួលស្គាល់ពាក្យសុំនោះ ។

១៥- ការលក់សរុប សំដៅដល់វិធាននៃការលក់អចលវត្ថុដែលរឹបអូស ។ វិធាននេះប្រើប្រាស់ក្នុងនីតិវិធីអនុវត្តដោយបង្ខំ សម្រាប់ការលក់ឲ្យស្រេចតែម្តងនូវអចលនវត្ថុរឹបអូស ដែលមានច្រើនក្នុងគោលបំណងលក់ឲ្យបានថ្លៃខ្ពស់ ដើម្បីជាផលប្រយោជន៍ដល់ម្ចាស់បំណុលផង និងកូនបំណុលផង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login