Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- តើគោលការណ៍ចំពោះមុខសំដៅដល់អ្វី ?

២៧- តើចៅក្រមដែលទទួលការប្រគល់សិទ្ធិសំដៅដល់អ្វី ?

២៨- តើចៅក្រមដែលទទួលបញ្ជាសំដៅដល់អ្វី ?

២៩- តើចំណុចវិវាទសំដៅដល់អ្វី ?

៣០- តើឆន្ទានុសិទ្ធិសំដៅដល់អ្វី ?

ចម្លើយ

២៦- គោលការណ៍ចំពោះមុខ សំដៅដល់គោលការណ៍ជាមូលដ្ឋាននៃដំណើរការរបស់តុលាការ ដែលទាមទារឲ្យមានការជម្រះក្តីដោយធ្វើការកោះហៅ និងសាកសួរជាចាំបាច់ ។ ក្នុងករណីណាក៏ដោយ តុលាការត្រូវគោរពគោលការណ៍ចំពោះមុខនៅគ្រប់កាលៈទេសៈ ។

២៧- ចៅក្រមដែលទទួលការប្រគល់សិទ្ធិ សំដៅដល់ចៅក្រមដែលត្រូវស្ថិតនៅក្នុងតុលាការណាមួយដែលទទួលការផ្ទេរសិទ្ធិពីតុលាការផ្សេងឲ្យបំពេញកិច្ចការអ្វីមួយក្នុងនាមតុលាការ ដែលបានផ្ទេរសិទ្ធិនោះ ។

២៨- ចៅក្រមដែលទទួលបញ្ជា សំដៅដល់ចៅក្រមជាសមាជិកនៃក្រមប្រឹក្សាជំនុំជម្រះដែលទទួលបានភារកិច្ចពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីបំពេញកិច្ចការអ្វីមួយក្នុងនាមក្រុមប្រឹក្សាជំនុំជម្រះនោះ ។

២៩- ចំណុចវិវាទ សំដៅដល់ចំណុចនៃទំនាស់ដែលត្រូវបំភ្លឺ ដើម្បីចេញសាលក្រម ។ ចំណុចវិវាទអាចជាចំណុចវិវាទលើអង្គហេតុ ឬចំណុច​វិវាទលើអង្គច្បាប់ ។

៣០- ឆន្ទានុសិទ្ធិ សំដៅដល់អំណាចដែលច្បាប់ប្រគល់ដល់ចៅក្រមឲ្យរើសយកមធ្យោបាយណាមួយ តាមការវាយតម្លៃរបស់ខ្លួនមកដោះស្រាយបញ្ហាណាមួយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login