2020-03-25 14:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០៦- តើអំណាចមេបាសំដៅដល់អ្វី ?
១០៧- តើអំពើអនីត្យានុកូលសំដៅដល់អ្វី ?
១០៨- តើឧបកម្មសិទ្ធិអវិភាគសំដៅដល់អ្វី ?
១០៩- តើឧបាទេសកម្មសំដៅដល់អ្វី ?
១១០- តើឧបាទេសិកសំដៅដល់អ្វី ?
ចម្លើយ
១០៦- អំណាចមេបា សំដៅដល់សិទ្ធិនិងករណីយកិច្ចក្នុងការបីបាច់ថែរក្សាកូន ដែលជាអនីតិជន និងគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់កូននោះ ។
១០៧- អំពើអនីត្យានុកូល សំដៅដល់អំពើដែលបំពានដោយខុសច្បាប់លើសិទ្ធិ ឬផលប្រយោជន៍អ្នកដទៃ ដោយកំហុសចេតនា ឬអចេតនា ។
១០៨- ឧបកម្មសិទ្ធិអវិភាគ សំដៅដល់ស្ថានភាពដែលបុគ្គលច្រើននាក់មានសិទ្ធិលើទ្រព្យសម្បត្តិ ដែលក្រៅពីកម្មសិទ្ធិ ។ ឧទាហរណ៍ ផលុបភោគ សិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ សិទ្ធិជួលអចិន្ត្រៃយ៍ជាអាទិ៍ របស់បុគ្គលច្រើននាក់ ។
១០៩- ឧបាទេសកម្ម សំដៅដល់ឋានៈមួយដែលបុគ្គលម្នាក់ទទួលជំនួសបុគ្គលណាមួយតាមផ្លូវច្បាប់ (ឧបាទេសកម្មអាចសំដៅទៅលើវត្ថុផងដែរ) ។
១១០- ឧបាទេសិក សំដៅដល់ជនដែលទទួលស្នងសិទ្ធិតាមផ្លូវច្បាប់ ឬទទួលស្នងការទាមទាររបស់បុគ្គលម្នាក់ទៀតតាមរយៈឧបាទេសកម្ម ។