2020-03-26 14:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- តើកម្មវត្ថុនៃបណ្តឹងសំដៅដល់អ្វី ?
២- តើការកោះហៅសំដៅដល់អ្វី ?
៣- តើការចាត់ចែងបណ្តោះអាសន្នសំដៅដល់អ្វី ?
៤- តើការចាត់ចែងជាបណ្តោះអាសន្នមានប៉ុន្មានប្រភេទ ?
៥- តើការចាត់ចែងរក្សាការពារសំដៅដល់អ្វី ?
ចម្លើយ
១- កម្មវត្ថុនៃបណ្តឹង សំដៅដល់គោលបំណងនៃការទាមទាររបស់អ្នកប្តឹង ។ គ្រប់បណ្តឹងតាមផ្លូវតុលាការទាមទារឲ្យកម្មវត្ថុច្បាស់លាស់ ។ កម្មវត្ថុនៃបណ្តឹងអាចនាំឲ្យដឹងអំពីសញ្ញាណនៃបណ្តឹងបាន ។
២- ការកោះហៅ សំដៅដល់ការបង្គាប់របស់តុលាការ ដែលតម្រូវឲ្យបុគ្គលណាមួយត្រូវតែមកបង្ហាញខ្លួននៅតុលាការតាមការបរិច្ឆេទដែលបានកំណត់ ។ ការកោះហៅអាចធ្វើតាមវិធីបញ្ជូនដីកាកោះ ឬដោយជូនដំណឹងអំពីកាលបរិច្ឆេទ ។
៣- ការចាត់ចែងបណ្តោះអាសន្ន សំដៅដល់ប្រភេទមួយនៃការចាត់ចែងរក្សាការពារ ដើម្បីធានាសិទ្ធិលើបំណុល ដែលគ្មានគោលបំណងសងជាប្រាក់ ។
៤- ការចាត់ចែងជាបណ្តោះអាសន្នមានពីរប្រភេទ គឺការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុ និងជាកម្មវត្ថុនៃវិវាទ និងការចាត់ចែងជាបណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះអាសន្ន ។
៥- ការចាត់ចែងរក្សាការពារ សំដៅដល់វិធានការដែលតុលាការចាត់ចែងជាបណ្តោះអាសន្នតាមពាក្យសុំរបស់បុគ្គលណាមួយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់បុគ្គលនោះ ។