2020-03-25 14:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១០១- តើអាណត្តិសំដៅដល់អ្វី ?
១០២- តើអាណាព្យាបាលសំដៅដល់អ្វី ?
១០៣- តើអានុភាពសំដៅដល់អ្វី ?
១០៤- តើអានុភាពប្រតិសកម្មសំដៅដល់អ្វី ?
១០៥- តើអាហារកាតព្វកិច្ចសំដៅដល់អ្វី ?
ចម្លើយ
១០១- អាណត្តិ សំដៅដល់កិច្ចសន្យាមួយដែលភាគីម្ខាង ហៅថា អាណត្តិទាយកប្រគល់សិទ្ធិអំណាចទៅឲ្យភាគីម្ខាងទៀត ហៅថា អាណត្តិគាហកធ្វើការចាត់ចែងកិច្ចការ ដើម្បីអាណត្តិទាយក ។
១០២- អាណាព្យាបាល សំដៅដល់ការគ្រប់គ្រងបីបាច់ថែរក្សាទ្រព្យសម្បត្តិ រូបកាយរបស់អនីតិជន ដែលគ្មានអ្នកអនុវត្តអំណាចមេបា ឬរបស់អសមត្ថជន ។
១០៣- អានុភាព សំដៅដល់ផលគតិយុត្តដែលកើតចេញពីលិខិតគតិយុត្ត ដូចជា កិច្ចសន្យា ច្បាប់ សេចក្តីសម្រេចរបស់តុលាការ សេចក្តីសម្រេចរបស់រដ្ឋបាល ។ល។
១០៤- ដែលហៅថាអានុភាពប្រតិសកម្ម សំដៅដល់ឥទ្ធិពលទៅលើសកម្មភាពពីអតីតកាល ដោយសកម្មភាពស្របតាមលក្ខខណ្ឌគតិយុត្ត ។
១០៥- អាហារកាតព្វកិច្ច សំដៅដល់កិច្ចដែលត្រូវតែបំពេញតាមច្បាប់ ឬតាមសេចក្តីសម្រេចរបស់តុលាការ ដែលតម្រូវឲ្យបុគ្គលម្នាក់ ឬច្រើននាក់ផ្តល់នូវប្រាក់ ឬទ្រព្យដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅដល់បុគ្គលផ្សេងទៀត ដែលមានទំនាក់ទំនងញាតិនឹងគ្នា ។