2020-03-26 14:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៦- តើការលក់ឡាយឡុងសំដៅដល់អ្វី ?
១៧- តើការអនុវត្តជាបណ្តោះអាសន្នសំដៅដល់អ្វី ?
១៨- តើការអនុវត្តជំនួសសំដៅដល់អ្វី ?
១៩- តើការអនុវត្តដោយបង្ខំសំដៅដល់អ្វី ?
២០- តើអ្នកតំណាងដែលច្បាប់បានកំណត់សំដៅដល់អ្វី ?
ចម្លើយ
១៦- ការលក់ឡាយឡុង សំដៅដល់ការលក់ដោយដេញថ្លៃនូវវត្ថុដែលរឹបអូស ។ តាមរយៈការលក់នេះ បុគ្គលគ្រប់រូបអាចក្លាយជាលទ្ធករនៃវត្ថុដែលដាក់លក់ឡាយឡុង កាលណាគេបានឲ្យថ្លៃខ្ពស់ជាងគេ ក្នុងកាលបរិច្ឆេទនៃការលក់ឡាយឡុង ។ នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី ការលក់ឡាយឡុងអាចធ្វើឡើងដោយស្រោមសំបុត្រ ឬដោយផ្ទាល់មាត់ ។
១៧- ការអនុវត្តជាបណ្តោះអាសន្ន សំដៅដល់មធ្យោបាយមួយដែលតុលាការអនុញ្ញាតឲ្យដើមចោទ ដែលឈ្នះក្តីអាចទទួលបានឆាប់នូវផលប្រយោជន៍លើទ្រព្យសម្បត្តិ ដែលសន្មតថាជាកម្មសិទ្ធិរបស់ខ្លួន ទោះបីជាសាលក្រម ឬសាលដីកាពុំទាន់ចូលជាស្ថាពរក៏ដោយ ។
១៨- ការអនុវត្តជំនួស សំដៅដល់វិធានការនៃការអនុវត្តដោយបង្ខំ ដែលតុលាការអនុវត្តចេញដីកាសម្រេច អនុវត្តឲ្យតតិយជនបំពេញសកម្មភាពជំនួសកូនបំណុលដោយ ប្រើសោហ៊ុយរបស់កូនបំណុល តាមពាក្យសុំរបស់ម្ចាស់បំណុល ។
១៩- ការអនុវត្តដោយបង្ខំ សំដៅដល់នីតិវិធីមួយដែលអនុញ្ញាតឲ្យបុគ្គលដែលមានសិទ្ធិទាមទារសិទ្ធិប្រាតិភោគ ដែលបានកំណត់ក្នុងក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេងទៀតធ្វើការទាមទារឲ្យសម្រេចសិទ្ធិនោះ ដោយការអនុញ្ញាតដោយបង្ខំ ។ ការអនុវត្តដោយបង្ខំត្រូវធ្វើឡើងដោយតុលាការអនុវត្ត ឬដោយអាជ្ញាសាលា ។
២០- អ្នកតំណាងដែលច្បាប់បានកំណត់ សំដៅដល់បុគ្គលដែលទទួលសិទ្ធិតំណាងកំណត់ដោយច្បាប់ដូចជា អ្នកមានអំណាមេបា ឬអ្នកអាណាព្យាបាលជាដើម ។