2020-03-27 15:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើកូនបំណុលនៃការអនុវត្តដោយបង្ខំសំដៅដល់អ្វី ?
២២- តើកោសលវិច័យសំដៅដល់អ្វី ?
២៣- តើកំណត់ស្តីពីការសះជាសំដៅដល់អ្វី ?
២៤- តើក្រឡាបញ្ជីសំដៅដល់អ្វី ?
២៥- តើក្រុមប្រឹក្សាជំនុំជម្រះសំដៅដល់អ្វី ?
ចម្លើយ
២១- កូនបំណុលនៃការអនុវត្តដោយបង្ខំ សំដៅដល់បុគ្គលដែលទ្រព្យសម្បត្តិរបស់ខ្លួនជាកម្មវត្ថុនៃការអនុវត្តដោយបង្ខំ (ម.ព. ការអនុវត្តដោយបង្ខំ) ។
២២- កោសលវិច័យ សំដៅដល់ប្រតិបត្តិការរបស់អ្នកជំនាញដូចជា គ្រូពេទ្យលេខនាករ (អ្នកជំនាញខាងអក្សរសរសេរដៃ) ជាអាទិ៍ ដែលតុលាការបានចាត់ចែង ដើម្បីពិនិត្យពិចារណាមួយក្នុងគោលបំណងបំភ្លឺតុលាការ ។
២៣- កំណត់ស្តីពីការសះជា សំដៅដល់លិខិតដែលកត់ត្រាអំពីលទ្ធផលនៃការផ្សះផ្សា ដែលភាគីបានព្រមព្រៀងគ្នា និងនាំឲ្យមានការបញ្ចប់រឿងក្តី ។ កំណត់ហេតុស្តីពីការសះជាមានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរដែរ ។
២៤- ក្រឡាបញ្ជី សំដៅដល់មន្ត្រីតុលាការដែលបំពេញមុខងារធានានូវដំណើរការ នៃលេខាធិការដ្ឋានរបស់យុត្តាធិការ ។ ក្រឡាបញ្ជីមានតួនាទីច្រើនយ៉ាង តែគេអាចប្រមូលផ្តុំជាពីប្រភេទគឺ ៖
២៥- ក្រុមប្រឹក្សាជំនុំជម្រះ សំដៅដល់ក្រុមចៅក្រមដែលជំនុំជម្រះរឿងក្តីណាមួយនៅតាមសាលាជម្រះក្តី ។ ឧទាហរណ៍ ជាគោលការណ៍ ការជម្រះក្តីនៅសាលាឧទ្ធរណ៍ត្រូវធ្វើឡើង ដោយក្រុមប្រឹក្សាជំនុំជម្រះ ដែលមានចៅក្រម៣នាក់ ។