លេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ជាតិមានតួនាទីដូចជា ៖
- ទទួលសំណុំរឿងវិវាទពីគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង និងរាល់ពាក្យបណ្តឹងទាក់ទង និងវិវាទដីធ្លី
- ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ
- ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត
- រៀបចំការប្រជុំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ
- ធ្វើកំណត់ហេតុអំពីសវនាការរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយ
- បញ្ជូនកំណត់ហេតុ និងភស្តុតាងទាំងអស់ទៅតុលាការ នៅពេលមានការប្តឹងតវ៉ាលើសេចក្តីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅតុលាការ
- រៀបចំ និងតម្កល់ទុកឯកសារ ។