ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងករណីទ្រព្យសកម្មរយៈពេលវែងត្រូវបានប្រើប្រាស់ក្នុងអាជីវកម្មផងនិងប្រើប្រាស់ក្រៅអាជីវកម្មផង សហគ្រាសត្រូវអនុវត្តដូចជា ៖
ក- ការប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងសម្រាប់បម្រើតម្រូវការផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាស ឬផ្តល់ឲ្យនិយោជិត ឬតតិយជនត្រូវចាត់ទុកថាបានផ្គត់ផ្គង់សេវាតាមតម្លៃទីផ្សារ (កត់ត្រាចូលក្នុងចំណូលបន្ទាប់បន្សំ) ។ ក្នុងករណីនេះ ការផ្តល់ឲ្យនិយោជិតត្រូវបានអនុញ្ញាតជាចំណាយកាត់កងបាននិងត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម
ខ- ចំពោះសហគ្រាសឯកបុគ្គលឬសហគ្រាសសហកម្មសិទ្ធិ ការប្រើប្រាស់ដីនិងអគារផ្ទាល់ខ្លួនសម្រាប់ធ្វើអាជីវកម្ម សហគ្រាសមិនត្រូវកត់ត្រាក្នុងតារាងតុល្យការ ហើយមិនត្រូវបានចាត់ទុកជាការជួលដែរ ។ ក្នុងករណីសហគ្រាសបានកត់ត្រាចូលក្នុងតារាងតុល្យការ ចំណាយរំលស់មិនត្រូវបានអនុញ្ញាតឲ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធឡើយ ហើយមិនត្រូវចាត់ទុកថាបានលក់ទេនៅពេលឈប់ប្រើប្រាស់ក្នុងអាជីវកម្ម ។ សម្រាប់គោលដៅនៃវាក្យខណ្ឌនេះ ម្ចាស់ដីនិងអគារ រួមបញ្ចូលបុគ្គលទាំងឡាយដែលមានឈ្មោះក្នុងសៀវភៅគ្រួសារដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
គ- ចំពោះសហគ្រាសដែលបានអនុវត្តតាមវិធានដូចមានចែងក្នុងវាក្យខណ្ឌ ក នៃ កថាខណ្ឌនេះការប្រើប្រាស់ចម្រុះនូវទ្រព្យសកម្មរយៈពេលវែងកត់ត្រាក្នុងតារាងតុល្យការពុំមានផលប៉ះពាល់អ្វីដល់ការធ្វើរំលស់ទេ ។