Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-17 10:50

ចលនាមិនចូលបក្សសម្ព័ន្ធ សំដៅដល់និន្នាការនយោបាយនៃប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលប្រកាសថាមិនចូលប្លុកនយោបាយណាមួយ ។ ចលនានេះត្រូវបានបង្កើតជាផ្លូវការនៅទីក្រុងបែលក្រាដ (Belgrade) នៅឆ្នាំ១៩៦១ក្រោមគំនិតផ្គួចផ្តើមរបស់ប្រធានាធិបតីយូហ្គោស្លាវី​ Sosip Broz Tito នាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru ប្រធានាធិបតីអេហ្ស៊ីប Gama IAbdel Nasser ប្រធានាធិបតីហ្កាណា Kwame Nkrumah ប្រធានាធិបតីឥណ្ឌូណេស៊ី Achmed Sukarno និង អធិរាជអេត្យូពី Haile Selassie ។ ចលនានេះមានគោលបំណងធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខនៃបណ្តារដ្ឋជាសមាជិកក្នុងការតស៊ូប្រឆាំងចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយមបែបថ្មី ការប្រកាន់ពូជសាសន៍និយម និងរាល់ទម្រង់នៃការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក ឬអនុត្តរភាពក៏ដូចជា ការប្រឆាំងនឹងមហាអំណាច និងប្លុកនយោបាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login