Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-04-17 10:51

ច្បាប់អន្តរជាតិ សំដៅដល់ប្រព័ន្ធនៃវិធានស្តីសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានានៅក្នុងទំនាក់ទំនងរវាងរដ្ឋទាំងនោះ ។ ច្បាប់អន្តរជាតិផ្អែកលើទស្សនាទាននៃសមភាព និងអធិបតេយ្យរបស់រដ្ឋនានានិងផ្អែកទាំងស្រុងទៅលើការព្រមព្រៀងរវាងរដ្ឋទាំងនោះ ។ ម្យ៉ាងទៀត ច្បាប់អន្តរជាតិគឺជាសំណុំនៃគោលការណ៍ និងវិធានដែលគ្រប់គ្រងលើសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានា អង្គការអន្តរជាតិនានានិងមនុស្សទូទៅនៅក្នុងទំនាក់ទំនងរបស់ពួកគេនៅលើពិភពលោក ។ ច្បាប់អន្តរជាតិផ្តល់នូវមគ្គុទ្ទេសន៍សម្រាប់សកម្មភាពរបស់រដ្ឋជាសមាជិក និងផ្តល់នូវវិធីសាស្រ្តសម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋនានាដោយសន្តិវិធីនិងដោយយោងតាមបទដ្ឋាន ដែលបានយល់ស្របទាំងអស់គ្នាជាជាងប្រើកម្លាំងបាយ​ ។ ជាទូទៅ ច្បាប់អន្តរជាតិមានគោលដៅគ្រប់គ្រងរាល់សកម្មភាពក្នុងទំនាក់ទំនងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះ ច្បាប់អន្តរជាតិក៏យកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើបុគ្គលនានាផងដែរ ជាពិសេស ការប្រព្រឹត្តរបស់រដ្ឋទៅលើបុគ្គល ឬក៏សកម្មភាពបុគ្គលទៅលើរដ្ឋ ​។ ដូច្នេះហើយ ទាំងបុគ្គល ក៏ដូចជាប្រទេសនានាមានកាតព្វកិច្ចនិងសិទ្ធិនៅក្រោមច្បាប់អន្តរជាតិនានា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login