មន្ត្រីស៊ើបអង្កេតមានសិទ្ធិដូចជា ៖
- អង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងការបំពានច្បាប់នេះ ។
- ត្រួតពិនិត្យផលិតផល ទំនិញនិងសេវា ការផ្សព្វផ្សាយពាណិជ្ជកម្មលក់ ការលក់ផលិតផលណាមួយ ឬការស្តុកទុកចែកចាយដែលតម្រូវឲ្យមានភាពអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។
- យកសំណាកផលិតផលឬឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការសង្ស័យថាមានការបំពានច្បាប់នេះ ។
- សាកសួរបុគ្គលពាក់ព័ន្ធដើម្បីទទួលចម្លើយឬឲ្យបញ្ជូនឯកសារឬវត្ថុផ្សេងៗដើម្បីធ្វើការពិចារណ ។
- ចាត់វិធានការហាមឃាត់ជាបណ្តោះអាសន្នចំពោះការផ្គត់ផ្គង់ ការចែកចាយ ឬចរាចរណ៍លើទីផ្សារប្រភេទផលិតផល ទំនិញ ឬសេវាទាំងឡាយដែលបានស្រាវជ្រាវឃើញភស្តុតាងថាមិនមានភាពអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ហើយត្រូវរាយការណ៍ជូនគណៈកម្មការធិការជាតិការពារ អ្នកប្រើប្រាស់ដើម្បីសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សហការចាត់វិធានការបន្តតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ។